មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​ជម្លៀស​ចេញ ខណៈ​ទឹក​ជំនន់​បាន​វាយ​ប្រហារ​ភាគ​កណ្តាល​ប្រទេស​វៀតណាម
អន្តរជាតិ
130

ហាណូយ៖ ភ្លៀងធ្លាក់ខ្លាំង អូសបន្លាយរយៈពេលជាច្រើនថ្ងៃ បានបង្កឲ្យមានទឹកជំនន់រីករាលដាលនៅតំបន់ជាច្រើន នៃភាគកណ្តាលនៃប្រទេសវៀតណាម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ ជាមួយនឹងការជម្លៀសមនុស្សរាប់ពាន់នាក់ ហើយនឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

​នៅក្នុងខេត្ត Quang Ngai ជាកន្លែងដែលមនុស្សយ៉ាងហោចណាស់ ៤,៥០០នាក់ ត្រូវបានជម្លៀសនៅចុងសប្តាហ៍​។

ទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋាភិបាល បាននិយាយថា ប្រព័ន្ធសម្ពាធទាបត្រូពិចនៅក្នុងសមុទ្រចិនខាងត្បូង ត្រូវបានគេព្យាករណ៍ថា នឹងធ្វើឱ្យមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងតំបន់ឆ្នេរភាគកណ្តាលភាគខាងត្បូង។

គួរជម្រាបថា ប្រទេសវៀតណាម​ ងាយ​នឹង​មាន​ព្យុះ​និង​ទឹក​ជំនន់​ដោយសារ​ឆ្នេរ​សមុទ្រ​វែង។ គ្រោះធម្មជាតិ ដែលភាគច្រើនជាទឹកជំនន់ និងការរអិលបាក់ដីពីព្យុះនេះ បានសម្លាប់មនុស្ស៣៧៨នាក់កាលពីឆ្នាំមុន៕

ប្រភព៖ Channel News Asia

Telegram