ចិន​ព្រមាន​តៃវ៉ាន់ ដែល​ចូលរួម​ជាមួយ​អង្គការសហប្រជាជាតិ ខណៈ​លោក ចូ បៃដិន ស្រែក​ចំអក​ដល់​ទីក្រុង​ប៉េកាំង
អន្តរជាតិ
421

ប៉េកាំង៖ ប្រទេសចិន បានទទូចកាលពីថ្ងៃពុធថា តៃវ៉ាន់មិនមានសិទ្ធិចូលរួមជាមួយអង្គការសហប្រជាជាតិនោះទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនរបស់កោះនេះ នៅក្នុងស្ថាប័នពិភពលោក ដែលបង្កឱ្យមានភាពតានតឹងដែលអាចកើនឡើង បន្ទាប់ពីការរិះគន់ចុងក្រោយរបស់ប្រធានាធិបតីអាមេរិក Joe Biden លើទីក្រុងប៉េកាំង។

បើតាមសារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Biden បានស្តីបន្ទោសប្រទេសចិន នៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ា តាមរយៈប្រព័ន្ធវីដេអូ ដោយប្រាប់មេដឹកនាំក្នុងតំបន់ រួមទាំងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang ថា សហរដ្ឋអាមេរិក « មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាព បង្ខិតបង្ខំ និងសកម្មរបស់ចិន... ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់»

សកម្មភាពបែបនេះ«គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់» លោក Biden បានប្រាប់កិច្ចប្រជុំបិទទ្វារ នេះបើយោងតាមការកត់ត្រានៃសុន្ទរកថារបស់លោកដែលទទួលបានដោយ ភ្នាក់ងារAFP ។

ការ​អត្ថាធិប្បាយ​នេះ ជា​ការ​លើក​ឡើង​ចុង​ក្រោយ​បង្អស់ ដែល​ក្រុង​វ៉ាស៊ីនតោន មាន​គោល​ដៅ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ក្នុង​ការ ប្រឈម​មុខ​ដាក់​គ្នា​ជា​យូរ​មក​ហើយ រវាង​មហាអំណាច ពិភពលោក​ទាំង​ពីរ។ នៅក្នុងសេចក្តីថ្លែងការណ៍រំលឹកខួប ៥០ ឆ្នាំ ចាប់តាំងពីមហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតឱ្យទីក្រុងប៉េកាំងនិងដកខ្លួនចេញពីទីក្រុងតៃប៉ិ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការសោកស្តាយដែលតៃវ៉ាន់ ត្រូវបានដកចេញកាន់តែខ្លាំងឡើងនៅលើឆាកពិភពលោក។

ប្រទេសចិន បានចាត់ទុកកោះតៃវ៉ាន់ ដែលជាកន្លែងដែលកងកម្លាំងជាតិនិយមបានភៀសខ្លួននៅឆ្នាំ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលទៅឱ្យពួកកុម្មុយនិស្តថា ជាខេត្តរង់ចាំការបង្រួបបង្រួមឡើងវិញ ដោយកម្លាំងប្រសិនបើចាំបាច់។

បន្ថែមពីនេះ លោក Ma Xiaoguang អ្នក នាំពាក្យ ការិយាល័យ កិច្ចការ តៃវ៉ាន់ នៅ ទីក្រុង ប៉េកាំង បាន ប្រាប់ អ្នក យក ព័ត៌មាន ថា ៖ « តៃវ៉ាន់ គ្មាន សិទ្ធិ ចូលរួម ជាមួយ អង្គការ សហប្រជាជាតិនោះ ទេ។ អង្គការសហប្រជាជាតិ គឺជាអង្គការរដ្ឋាភិបាលអន្តរជាតិ ដែលមានសមាសភាពនៃរដ្ឋអធិបតេយ្យ... តៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន»

សូមជម្រាបថា សហរដ្ឋ​អាមេរិក បាន​អំពាវនាវ​ជា​យូរ​មក​ហើយ​ឲ្យ​ក្រុង​តៃប៉ិ ដាក់​បញ្ចូល​ក្នុង​សកម្មភាព​របស់​អង្គការ​សហប្រជាជាតិ។ ក្នុងនោះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បានថ្លែងអំណរគុណដល់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការគាំទ្ររបស់ខ្លួន។

គួរបញ្ជាក់ថា ប្រទេសចិន កំពុងបង្កើតកំណត់ត្រាជាទៀងទាត់ ជាមួយនឹងការបញ្ជូនយន្តហោះចម្បាំងជាច្រើនគ្រឿងរបស់ខ្លួននៅជិតកោះមួយនេះ។ កាលពីសប្តាហ៍មុន លោក Biden បានប្រាប់វេទិកាទូរទស្សន៍ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារតៃវ៉ាន់ ពីការឈ្លានពានណាមួយរបស់ប្រទេសចិន៕

ប្រភព៖  Bangkok Post

Telegram