របបយោធាមីយ៉ាន់ម៉ា កាត់ទោសជំនួយការលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់គុក​២០ឆ្នាំ ពីបទក្បត់ជាតិ
អន្តរជាតិ
96

ក្រុងយ៉ាំងហ្គោន៖ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ​បាន​កាត់​ទោស​ជំនួយការ​ជិត​ស្និទ្ធ​របស់​មេដឹកនាំ​ស៊ីវិល​ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ ​លោកស្រី​ អ៊ុងសាន ស៊ូជី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ ​ពី​បទ​ក្បត់ជាតិ ​កាលពី​ថ្ងៃ​សុក្រ (២៩ តុលា)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ចាប់តាំងពីយោធាបានឡើងកាន់អំណាច ក្នុងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ជាមួយនឹងការតវ៉ាទូទាំងប្រទេស និងមនុស្សជាង ១,១០០​នាក់ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ នេះបើយោងតាមក្រុមឃ្លាំមើលក្នុងតំបន់។

មេធាវីលោកស្រី សូជី លោក​Myint Thwin បានប្រាប់ AFP ថា «លោក U Win Htein ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២០​ឆ្នាំ ក្រោមមាត្រា​124A ដោយតុលាការពិសេស» ដោយបន្ថែមថា​ ពួកគេនឹងប្តឹងឧទ្ធរណ៍។

អតីតសមាជិកសភាគឺជាសមាជិកជាន់ខ្ពស់ដំបូងគេនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានកាត់ទោសដោយរបបយោធាបន្ទាប់ពីការកាត់ក្តី។ បុរសវ័យ៨០ឆ្នាំរូបនេះ គឺជាអ្នកទោសនយោបាយយូរមកហើយ ដែលបានចំណាយពេលយូរក្នុង និងក្រៅការឃុំឃាំងសម្រាប់យុទ្ធនាការប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។

លោកស្រី អ៊ុងសាន ស៊ូជី ប្រឈមមុខនឹងការចោទប្រកាន់ដែលអាចមើលឃើញលោកស្រីជាប់គុករាប់ទសវត្សរ៍ ​។ប្រភពដែលដឹងអំពីករណីនេះបានប្រាប់ AFP ថា លោកស្រីបាន ផ្តល់សក្ខីកម្មជាលើកដំបូង នៅក្នុងតុលាការយោធាកាលពីថ្ងៃអង្គារ បួនខែបន្ទាប់ពីត្រូវបានកាត់ទោសដោយយោធា។

ប្រព័ន្ធផ្សព្វផ្សាយត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងការកាត់ក្តីរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅតុលាការពិសេសមួយក្នុងរដ្ឋធានី ណៃពីដោ(Naypyidaw) ​ហើយថ្មីៗនេះរបបយោធាបាន ហាមឃាត់ក្រុមអ្នកច្បាប់របស់លោកស្រីមិនឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផងដែរ៕

ប្រភព៖ Channel News Asia

Telegram