ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការស្លាប់របស់ បុរសជនជាតិខ្មែរ អាយុ៥៥ឆ្នាំ ដោយសារជំងឺកូវីដ១៩
រាជធានីភ្នំពេញ៖ យោងតាមលិខិតប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល ដែលចេញនៅវេលាម៉ោង ១១និង៥៧នាទី ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បញ្ជាក់ពី ការស្លាប់របស់បុរសជនជាតិខ្មែរម្នាក់ អាយុ៥៥ឆ្នាំ អាស័យដ្ឋាននៅភូមិក្តីចាស់ សង្កាត់ព្រែកល្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយសារជំងឺកូវី១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៤ល្ងាច ។
បុរសនេះ បានធ្លាក់ខ្លួនឈឺដោយក្តៅខ្លួន និងក្អកប្រហែលជា៣ ទៅ៤ថ្ងៃមុនស្លាប់ ដោយសភាពកាន់តែធ្ងន់ធ្ងរ ក៏បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៣និង៣០នាទីរសៀល ក្នុងសភាពហត់ដង្ហក់ខ្លាំង ជាសញ្ញានៃវិបត្តផ្លូវដង្ហើមស្រួចស្រាលធ្ងន់ធ្ងរ ។
ចង់ជ្រាបច្បាស់ សូមអានលិខិតទាំងស្រុងខាងក្រោមនេះ ៖