អន្តរជាតិ៖ សារព័ត៌មាន irrawaddy បានចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីមនុស្ស ៨ នាក់ទៀតត្រូវបានបាញ់សម្លាប់ដោយកម្លាំងសន្តិសុខនៃរបបយោធា នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា ចំនួនអ្នកស្លាប់ដែលទាក់ទងនឹងការតវ៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី ១ ខែកុម្ភៈ បានកើនឡើងដល់ ២៧០ នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
កម្លាំងសន្តិសុខបានបង្កើនការបង្ក្រាបដ៏ឃោរឃៅរបស់ពួកគេទៅលើបាតុកម្ម ដែលបានធ្វើឡើងនៅតាមទីក្រុងមួយចំនួនរួមមានទីក្រុង Taunggyi, Khin-U, Mohnyin, Khin-U, Pyay និង Hpa-an ។
ក្នុងអំឡុងពេលនៃការបង្ក្រាបមនុស្សជាច្រើនបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមនុស្សជាច្រើនត្រូវបានចាប់ខ្លួនដោយកងកម្លាំងប៉ូលិសនិងយោធា។
ចាប់ផ្តើមនៅព្រឹកថ្ងៃព្រហស្បតិ៍ កម្លាំងសន្តិសុខ បានធ្វើការវាយប្រហារយ៉ាងឃោរឃៅ ប្រឆាំងនឹងបាតុកម្ម នៅរដ្ឋធានី Taunggyi នៃរដ្ឋ Shan ។
ក្នុងកំឡុងពេលនៃការបង្ក្រាប ក្រុមអ្នកតវ៉ា ចំនួន ៤នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់និងជាច្រើននាក់ទៀតបានរងរបួស នៅពេលដែលប៉ូលិស និងទាហាន បានប្រើកាំភ្លើងខ្លីបាញ់គ្រាប់កាំភ្លើងបង្ហូរទឹកភ្នែក គ្រាប់បែកដៃ ។
អ្នកស្រុកបាននិយាយថា កម្លាំងសន្តិសុខក៏បានវាយឆ្មក់ចូលផ្ទះជាច្រើនកន្លែង ដែលក្រុមបាតុករប្រឆាំងនឹងរបបនេះបានបើកការបាញ់ប្រហារ និងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា ដោយគ្រាប់កាំភ្លើងកៅស៊ូ ។
គួរបញ្ជាក់ផងដែរថា កម្លាំងសន្តិសុខបានបំផ្លាញរថយន្តនិងម៉ូតូជាច្រើនគ្រឿងដែលជាកម្មសិទ្ធិរបស់ប្រជាជនក្នុងខេត្ត Taunggyi និងបានបើកការបាញ់ប្រហារទៅលើបង្អួចផ្ទះនិងអាផាតមិន។
កងទ័ពយោធាក៏បានបើកការបាញ់ប្រហារទៅលើប្រជាជននៅ តំបន់ហ្គានដាន។ មនុស្សពីរនាក់ក្នុងចំណោម ៣ នាក់ដែលរងរបួស ត្រូវបានរាយការណ៍ថាបានស្លាប់ នៅពេលដែលពួកគេរត់គេចខ្លួន ខណៈពេលដែលកម្លាំងសន្តិសុខបានតាមចាប់ អ្នករងរបួស។
បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់នៅឯទីប្រជុំជន Mohnyin នៃរដ្ឋ Kachin នៅថ្ងៃព្រហស្បតិ៍ នៅពេលដែលប៉ូលីសបានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ដែលបានបង្ហាញខ្លួននៅមុខស្ថានីយ៍ប៉ូលីស ក្នុងទីក្រុង ដោយទាមទារអោយមានការដោះលែងអ្នកតវ៉ាប្រឆាំងនឹងរបបនេះចំនួន ១០ នាក់ដែលត្រូវបានគេឃុំខ្លួនក្នុងកំឡុងពេលតវ៉ានៅព្រឹកនោះ។
អ្នកស្រុកម្នាក់បាននិយាយថា បុរសម្នាក់ទៀតត្រូវបានបាញ់ចំដៃ ក្នុងការប្រឈមមុខដាក់គ្នា។ ក្រុមបាតុករប្រឆាំងរបប ៣នាក់ផ្សេងទៀត ដែលលាក់ខ្លួននៅក្រោមស្ពានតូចមួយ ត្រូវបានបាញ់ដោយកម្លាំងសន្តិសុខ ។ ពីរនាក់បានរងរបួសនិងម្នាក់ត្រូវបានសម្លាប់។
កម្លាំងសន្តិសុខក៏បានធ្វើការបង្ក្រាបយ៉ាងឃោរឃៅប្រឆាំងនឹងបាតុកម្មប្រឆាំងនឹងរបបនៅទីប្រជុំជន ក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃព្រហស្បតិ៍។ មនុស្សជាច្រើនត្រូវបានចាប់ខ្លួននិងរងរបួស។
បន្ទាប់ពីបានធ្វើកូដកម្មស្ងាត់ស្ងៀមនៅទូទាំងប្រទេសកាលពីថ្ងៃពុធ ប្រជាជនរាប់ពាន់នាក់នៅទូទាំងប្រទេសបានធ្វើដំណើរតាមដងផ្លូវដើម្បីប្រឆាំងនឹងរបបយោធានៅថ្ងៃព្រហស្បតិ៍។
ចំពេលការបង្ក្រាបដ៏ឃោរឃៅកាន់តែខ្លាំងឡើង ប្រជាជនមីយ៉ាន់ម៉ាបានធ្វើដំណើរតាមផ្លូវទាំងយប់ទាំងថ្ងៃ ដើម្បីបង្ហាញពីការប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា៕ ប្រភព៖ irrawaddy