អាមេរិកអះអាង ពីការប្តេជ្ញាចិត្តយ៉ាង មុតមាំ ក្នុងការជួយតៃវ៉ាន់ឲ្យ «ការពារខ្លួនឯង»ពីការគំរាមកំហែងរបស់ចិន
អន្តរជាតិ
420

សិង្ហបុរី៖ មន្រ្តីការទូតកំពូលរបស់អាមេរិក ប្រចាំតំបន់អាស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការគំរាមកំហែង ពីសំណាក់ចិន ដែលកំពុងកើនឡើងចំពោះតៃវ៉ាន់ គឺកាន់តែត្រូវការឲ្យសហរដ្ឋអាមេរិកជួយកោះនេះ ដើម្បីពង្រឹងសមត្ថភាពការពារខ្លួនឯងបន្ថែមទៀត។

បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ការលើកឡើង ខាងលើនេះ ត្រូវបានធ្វើឡើងដោយលោក ដានីញែល គ្រីធិនប្រ៊ីង (Daniel Kritenbrink) ឧបការីនៃរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ក្នុងប្រទេសសិង្ហបុរីក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍ដែលជាការឆ្លើយតបចំពោះសំនួរដដែលជាដដែល អំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការជួយកោះតៃវ៉ាន់ ប្រសិនបើចិនបើកការវាយប្រហារ។

លោក គ្រីធិនប្រ៊ីង បានប្រាប់អ្នកយកព័ត៌មានក្នុងប្រទេសសិង្ហបុរី ជាពិសេស ដោយលើកឡើងយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិកនឹងជួយតៃវ៉ាន់ឲ្យមានសមត្ថភាព «ការពារខ្លួនឯង» និងទៅលើផ្នែកពាណិជ្ជកម្មថា «នៅពេលដែលការគំរាមកំហែង និងការបង្ខិតបង្ខំពីសាធារណៈរដ្ឋប្រជាមានិតចិនកើនឡើង ខ្ញុំគិតថាយើងត្រូវតែឆ្លើយតបផងដែរនៅក្នុងវិធីសមស្រប»

ក្រៅពីការថ្លែងពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់, លោក Daniel Kritenbrink ដែលកំពុងធ្វើទស្សនកិច្ចនៅសិង្ហបុរីនោះ ក៏បានលើកឡើងផងដែរអំពីបញ្ហាមីយ៉ាន់ម៉ា ដោយក្នុងនោះលោកបានជំរុញឲ្យ បណ្តាមេដឹកនាំប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងអស់ បង្កើនការដាក់សម្ពាធបន្ថែមទៀត ទៅលើរបបយោធានៅមីយ៉ាន់ម៉ា៕

ប្រភព៖ Bangkok Post

Telegram