ព្យុះកំបុតត្បូងនិង ខ្យល់កួច វាយប្រហារសម្លាប់មនុស្ស យ៉ាងតិច១០០នាក់ នៅភាគកណ្ដាល និងខាងត្បូងសហរដ្ឋអាមេរិក
អន្តរជាតិ
366

អាមេរិក៖ មន្ត្រីបាននិយាយ ថា មនុស្សយ៉ាងហោចណាស់ ១០០ នាក់ បានស្លាប់នៅក្នុងរដ្ឋ Kentucky បន្ទាប់ពីព្យុះកំបុតត្បូង បានបោកបក់លើចម្ងាយផ្លូវ ២០០ ម៉ាយ (៣២១គីឡូម៉ែត្រ) ឆ្លងកាត់ ភាគកណ្ដាល និងភាគខាងត្បូង សហរដ្ឋអាមេរិក ដោយបានបំផ្លាញផ្ទះសម្បែង ហាងទំនិញ និង អគារជាច្រើនខ្នង។

បើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំង បានបំផ្លាញរោងចក្រទៀន ហើយភ្លើង និងប៉ុស្តិ៍ប៉ូលីសនៅក្នុងទីក្រុងតូចមួយក្នុងរដ្ឋ Kentucky បានវាយលុកផ្ទះថែទាំនៅរដ្ឋ Missouri ហើយបានសម្លាប់កម្មករយ៉ាងហោចណាស់ ៦នាក់ផងដែរ។

អភិបាលរដ្ឋ Kentucky លោក Andy Beshear បាននិយាយថា វាគឺជាការបំផ្លិចបំផ្លាញបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ។ លោកបាននិយាយថា កម្មករប្រហែល ៤០ នាក់ត្រូវបានជួយសង្គ្រោះនៅរោងចក្រទៀនក្នុងទីក្រុង Mayfield ដែលមានមនុស្សប្រហែល ១១០ នាក់នៅខាងក្នុង មុនពេលវាត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។ លោកអភិបាលបាននិយាយថា ការស្វែងរកនរណាម្នាក់នៅក្រោមគំនរថ្មមិនមែនជាការងាយស្រួលឡើយ។

ជាមួយគ្នានេះដែរ ប្រធានាធិបតី បៃឌិន បានប្រកាសថា លោកបានស្នើដល់មន្ត្រីការពារបរិស្ថានវាយតម្លៃពីផលប៉ះពាល់ដោយសារតែបម្រែបម្រួលអាកាសធាតុ បង្កឲ្យមានគ្រោះធម្មជាតិនាពេលអនាគត ។ លោក បៃឌិន បានបន្ថែម ថា «នេះជាសោកនាដកម្ម យើងមិនទាន់ដឹងច្បាស់ថាមានមនុស្សប៉ុន្មាននាក់ស្លាប់ និងការខូចខាតមានទំហំប៉ុនណានៅឡើយ»៕

ប្រភព៖ Bangkok Post

Telegram