រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា នេះ មិនមែនជាផេករបស់ក្រសួងសុខាភិបាលនោះទេ។ ផេករបស់ក្រសួងផ្លូវការគឺ មានរូបភាពដូចខាងលើនេះស្រាប់ ហើយមានធីកព័ណខៀវនៅខាងចុងពាក្យផងដែរ។
ក្រសួងសុខាភិបាល សូមប្រកាសច្រានចោលផេកដែលបន្លំធ្វើជារបស់ក្រសួងនេះផងដែរ៕