ខេត្តព្រះសីហនុ៖ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានប្រាប់អង្គភាពសារព័ត៌មាន TVFB តាមសារអេឡិចត្រូនិចនៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ដោយមានអ្នកជាសះស្បើយពីជំងឺកូវីដ ១៩ ហើយលាប់ឡើងវិញរហូតដល់ទៅ៣នាក់ ទើបនៅថ្ងៃដដែលនេះលោកបានចេញសេចក្តីជូនដំណឹងចំពោះអ្នកដែលព្យាបាលជាសះស្បើយហើយតេស្តអវិជ្ជមានវីរុសកូវីដ ១៩ ចំនួន២ដងជាប់គ្នា ត្រូវតែបន្តធ្វើចត្តាឡីសក័ចំនួន១៤ថ្ងៃទៀតដើម្បីឲ្យច្បាស់ថាជាសះស្បើយពិតប្រាកដ ។
លោកគួច ចំរើនបញ្ចាក់ទៀតថានៅថ្ងៃនេះកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់បាន ហ៊ុពទ្ធ័ផ្ទះជួលមួយកន្លែងពិតប្រាកដមែន ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដាក់ធ្វើចត្តាឡីសក័ មិនគោរពតាមការណែនាំឲ្យធ្វើចត្តឡីស័កនៅក្នុងផ្ទះ ខណៈជននេះត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាលជាសះស្បើយហើយ ។
បុរសឈ្មោះ លិន វណ្ណៈ មុខរបរ ជាអនាម័យនៅកាស៊ីណូម៉ីងគ័ងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ មកស្នាក់នៅក្នុងផ្ទះជួលនេះជាមួយក្រុមគ្រួសារ ខណៈបុរសខាងលើបានព្យាបាលជាសះស្បើយនៅថ្ងៃទី១២មិនា ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យខេត្ត ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីសក័បន្តតាមបច្ចេកទេស ។
បុរសរូបនេះមានជំងឺកូវីដ១៩ ពីថ្ងៃទី៤មិនា ហើយ ក្នុងពេលចត្តាឡីសក័ ពិនិត្យលើកទី១ អវិជ្ជមាន លើកទី២ក៏អវិជ្ជមាន រហូតលើទី៣ដែលលទ្ធិផលត្រូវដឹងថ្ងៃ២៧នេះ ប៉ុន្តែបុរសរូបនេះមិនគោរពតាមការណែនាំឲ្យធ្វើចត្តឡីស័កនៅក្នុងផ្ទះ បែរជាចេញពីកន្លែងធ្វើចត្តាឡីសក័មុន១ថ្ងៃគឺថ្ងៃ២៦ ។
បើតាមគ្រូពេទ្យថា អ្នកជំងឺនេះ លាប់ជំងឺឡើងវិញ ក្រោយធ្វើតេស្តសំណាកជាលើកទី៣ បច្ចុប្បន្នត្រូវបានគ្រូពេទ្យនាំយកត្រឡប់មកវិញ ដើម្បីធ្វើការព្យាបាលបន្ត ៕ ដោយ៖លីណា