ក្រសួងសាធារណការ ផ្អាកផ្តល់សេវាសាធារណៈ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃច័ន្ទ ទី២៩ មីនា ដល់ថ្ងៃអាទិត្យ ទី៤ មេសា ឆ្នាំ២០២១
រាជធានីភ្នំពេញ៖ មណ្ឌលផ្តល់សេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបអ៊ីអនម៉លទី១ និងអ៊ីអនម៉លទី២ នឹងបន្តផ្អាកដំណើរការ ផ្តល់សេវាសាធារណៈជាបណ្តោះអាសន្ន ចាប់ពីថ្ងៃច័ន្ទ ទី២៩ ខែមីនា ដល់ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១ ដើម្បីបន្តចូលរួមទប់ស្កាត់ ការរីករាលជំងឺកូវីដ១៩។
ស្របជាមួយគ្នានេះផងដែរ មណ្ឌលផ្តល់សេវាសាធារណៈ នៅផ្សារទំនើប ជីបម៉ុង ណូរ៉ូមល នឹងផ្អាកដំណើរការ ជាបណ្តោះអាសន្ន ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ផងដែរ។
បងប្អូនប្រជាពលរដ្ឋ អាចទៅទទួលសេវាសាធារណៈ នៅមណ្ឌលផ្តល់សេវាសាធារណៈ នៅក្នុងទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន (ផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ) រាជធានីភ្នំពេញ៕