​អាមេរិក បញ្ជូននាវាពិឃាត និងយន្តហោះចម្បាំងទៅអេមីរ៉ាត់អារ៉ាប់រួម ចំពេលមានការវាយប្រហាររបស់ ក្រុមឧទ្ទាមនៅយ៉េមែន
អន្តរជាតិ
123

ក្រុងឌូបៃ៖ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានការពារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកមួយទៀតលើទឹកដីរបស់ខ្លួន បន្ទាប់ពីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបញ្ជូននាវាចម្បាំង និងយន្តហោះចម្បាំង ដើម្បីជួយការពារសម្ព័ន្ធមិត្តឈូងសមុទ្ររបស់ខ្លួន ខណៈដែលជម្លោះជាមួយពួកឧទ្ទាមយេម៉ែនកាន់តែតានតឹង។ នេះបើតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២។

អេមីរ៉ាតអារ៉ាប់រួម ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់ និងជាផ្នែកមួយនៃសម្ព័ន្ធដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយប្រទេសយេម៉ែន អស់រយៈពេលប្រាំពីរឆ្នាំ បានប្រកាស «ស្ទាក់ចាប់ មីស៊ីល» និងន្តហោះគ្មានមនុស្សបើក ចំនួន៣គ្រឿងកាលពីថ្ងៃពុធ ដែលជាការវាយប្រហារលើកទី ៤ ក្នុងរយៈពេលបីសប្តាហ៍។

ទោះបីជាការវាយប្រហារចុងក្រោយនេះមិនត្រូវបានគេអះអាងភ្លាមៗក៏ដោយ វាបានកើតឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែលក្រុម Huthis បាននិយាយថា ពួកគេបានធ្វើនៅឆ្នាំនេះ។ មនុស្សបីនាក់ត្រូវបានសម្លាប់។

គួរបញ្ជាក់ថា កងទ័ពជើងទឹកនៃសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃពុធនេះថា នាវាចម្បាំង និងយន្តហោះចម្បាំងជាច្រើនគ្រឿង នឹងត្រូវបញ្ជូនទៅការពារ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) បន្ទាប់ពីការវាយប្រហារដោយគ្រាប់មីស៊ីល បានកើតមានឡើងជាបន្តបន្ទាប់ ចេញពីប្រទេសយ៉េមែន។

ការដាក់ពង្រាយរបស់សហរដ្ឋអាមេរិក ដើម្បី «ជួយ UAE ប្រឆាំងនឹងការគំរាមកំហែងបច្ចុប្បន្ន» ធ្វើឡើងបន្ទាប់ពីការហៅទូរស័ព្ទរវាងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin និងនិងរាជទាយាទអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាំម៉ាត់ ប៊ីន ហ្សាយីដ អាល់ ណះយ៉ាន (Sheikh Mohammed bin Zayed Al Nahyan) ៕

ប្រភព៖ Bangkok Post

Telegram