ក្រសួងសុខាភិបាលបញ្ជាក់ថាបុរសអាយុ៣៩ឆ្នាំ ដែលស្លាប់នៅមន្ទីរពេទ្យចាក់អង្រែមិនមែនដោយសារកូវីដ-១៩ទេ
ព័ត៌មានជាតិ
351

រាជធានីភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីករណីស្លាប់បុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំ ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ទេ ។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនទាំងអស់ឲ្យបានជ្រាថា យោងតាមការផ្តល់ព័ត៌មានរបស់មណ្ឌលសុខភាព ចាក់អង្រែបានឲ្យដឹងថាបុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំ ដែលរស់នៅផ្ទះលេខ៣B ឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ ដោយសារជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ លើអ្នក ជំងឺមានផ្ទុកវីរ៉ុសកូវីដ-១៩ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នាវេលាម៉ោង២០ និង៣០នាទីយប់ ៕ 


Telegram