បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យអំពាវនាវដល់ម្ចាស់ផ្ទៈរឺបន្ទប់ជួលគួរលើកលែងយកថ្លៃជួលរឺបញ្ចុះតំលៃក្នុងឱកាសកូវីដ១៩កំពុងរីករាលដាលក្នុងសហគមន៍សេចក្តីអំពាវនាវត្រូវបានជូនដំណឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជូនដំណឹងតាមបណ្តាញសង្គមFacebookផ្ទាល់ខ្លួនថា៖រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ម្ចាស់ផ្ទៈជួល រឺបន្ទប់ជួលគួរតែលើកលែងការបង់ថ្លៃបន្ទប់ រឺបញ្ចុះតំលៃបន្ទប់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅផ្ទៈជួលនិងបន្ទប់ជួយក្នុងឱកាសកូវីដ១៩ដែលកំពុងរីករាលដាលក្នុងសហគមន៍២០ កុម្ភៈ នេៈជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបានបញ្ជាក់ថា៖ការផ្ទុះរីករាលដាលនៃមេរោគកូវីដ១៩ ក្នុងប្រត្តិការណ៍ (សហគមន៍ ២០ កុម្ភៈ )នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើអោយបងប្អូនប្រជាពលរដ្ឋមួយចំនួនបានទទួលរងផលប៉ៈពាល់ខ្លាំង ក្នុងនោះអ្នកជួលផ្ទៈ និងរស់នៅបន្ទប់ជួល ដែលកំពុងជួបការលំបាកក្នុងការបង់ថ្លៃឈ្នួលផ្ទៈរឺឈ្នួលបន្ទប់។
ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា៖ក្នុងន័យនេះដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ក្នុងការគឹតគូរនិងជួយទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅផ្ទៈជួល ឬបន្ទប់ជួលនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ម្ចាស់ផ្ទៈជួលឬបន្ទប់ជួលគួរលើកលែងការបង់ថ្លៃឈ្នួលផ្ទៈនិងបន្ទប់ជួលឬបញ្ចុះតំលៃ ក្នុងអំឡុងពេលផ្ទុះព្រឹត្តិការណ៍(សហគមន៍ ២០ កុម្ភៈ)នេះរហូតដល់ស្ថានភាពនៃការរីករាលមេរោគកូវីដ១៩មានសភាពធូរស្រាលឡើងវិញ៕ដោយ៖ចន្ត្រា