អន្តរជាតិ៖ សារព័ត៌មាន Reuters បានចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានធ្វើការអុជទៀននៅពេលយប់ បន្ទាប់ពី កម្លាំងសន្តិសុខ បានបាញ់សម្លាប់មនុស្សជាង ៥០០ នាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ខែកុម្ភៈ ខណៈ ថ្ងៃ អង្គារ នេះអ្នក តវ៉ា បាន ចាប់ ផ្តើម យុទ្ធនាការណ៍ ប្រឆាំង ថ្មី មួយ ទៀត ដោយ ចោល សំរាម និង វត្ថុ ផ្សេងៗនៅ លើ ដង ផ្លូវ។
ក្នុងចំណោមជនស៊ីវិល ១៤នាក់ ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃច័ន្ទ សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៨ នាក់ស្ថិត នៅ ខណ្ឌ South Dagon ក្នុង ទី ក្រុង យ៉ាំងហ្គោន។
សាក្សី បាន និយាយ ថា កម្លាំង សន្តិសុខ នៅ ក្នុង តំបន់ បាន បាញ់ អាវុធ ធុន ធ្ងន់ ជាង ធម្មតាកាល ពី ថ្ងៃ ចន្ទ ដើម្បី ទម្លាយ របាំង នៅ លើ ដង ផ្លូវ ។ តែ មិន ទាន់ ច្បាស់ ភ្លាម ទេ ថា តើ ជា ប្រភេទ អាវុធ អ្វី។
ទូរទស្សន៍ រដ្ឋ មីយ៉ាន់ម៉ា បាន និយាយ ថា កម្លាំង សន្តិសុខ បាន ប្រើ អាវុធបង្ក្រាប កូដ កម្ម ដើម្បី បំបែក ហ្វូង មនុស្ស ដែលមាន ហិង្សា ក្នុង គោល បំណងបើក ទម្លាយ ផ្លូវ និង មនុស្ស ម្នាក់ បាន របួស។
អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានជំ រុញ ឲ្យ ឧត្តមសេនីយ៍មីយ៉ាន់ម៉ា បញ្ឈប់ការសម្លាប់និងការបង្ក្រាបបាតុកម្មទៀតផងដែរ។
តាម ប្រភព ពី AAPP ជា ក្រុម តស៊ូ មតិ បានឲ្យ ដឹង ថា យ៉ាងហោចណាស់ជនស៊ីវិល ៥១០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលជិត ២ ខែ កន្លងទៅនេះ។
តួលេខនេះបានបង្ហាញថា ចំនួនមនុស្សដែលត្រូវបានសម្លាប់កាលពីថ្ងៃសៅរ៍ដែលជាថ្ងៃបង្ហូរឈាមបំផុត រហូតមកដល់ពេលនេះបានកើនឡើងដល់ ១៤១ នាក់។ ការ ស្លាប់ ច្រើន បាន កើត នា ចុង សប្តាហ៍ កន្លង ទៅ នេះ ដែល ធ្វើ ឲ្យ ចំនួន អ្នក ស្លាប់ កើន ឡើង ដល់ ជាង ៥០០ នាក់ និង មនុស្ស រាប់ ពាន់ ត្រូវ បានចាប់ ខ្លួន។
យ៉ាងណាមិញ ក្រុមសកម្មជននិងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកភូមិប្រមាណ ៣.០០០ នាក់បានភៀសខ្លួនទៅកាន់ប្រទេសថៃ ខណៈដែលយន្តហោះយោធាបានទម្លាក់គ្រាប់បែកទៅលើតំបន់របស់កម្លាំងការ៉ែន (KNU) បន្ទាប់ពីកម្លាំងការ៉ែន បានវាយលុកបន្ទាយរបស់កងទ័ពនិងបានសម្លាប់ទាហាន ១០ នាក់។
អាជ្ញាធរថៃបានបដិសេធ ជនភៀសខ្លួនជាង ២០០០ នាក់ត្រូវបានបង្ខំឱ្យវិលត្រឡប់ទៅវិញ ប៉ុន្តែមន្រ្តីថៃម្នាក់បាននិយាយថា វាជាគោលនយោបាយរបស់រដ្ឋាភិបាល សម្រាប់កងទ័ពដើម្បីរារាំងពួកគេនៅព្រំដែន ។
យោធាមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនទសវត្សមកហើយដែលបានក្តោបក្តាប់អំណាចរបស់ខ្លួន ដោយនិយាយថា វាគឺជាស្ថាប័នតែមួយគត់ដែលមានសមត្ថភាពរក្សាឯកភាពជាតិ។ ដោយអះអាងថា ការបោះឆ្នោតនៅខែវិច្ឆិកាដែលឈ្នះដោយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី គឺជាការក្លែងបន្លំឆ្នោតដែលត្រូវបានបដិសេធដោយគណៈកម្មាធិការរៀបចំការបោះឆ្នោត៕
ប្រភព៖ Reuters