អាមេដាបាដ៖ តុលាការឥណ្ឌា បានកាត់ទោសប្រហារជីវិតមនុស្ស៣៨ នាក់កាលពីថ្ងៃសុក្រ (ថ្ងៃទី១៨ ខែកុម្ភៈ) ជុំវិញការបំផ្ទុះគ្រាប់បែកជាច្រើនដង ក្នុងឆ្នាំ២០០៨ ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងទីក្រុង Ahmedabad នៅក្នុងការកាត់ទោសប្រហារជីវិតដ៏ធំបំផុតមួយរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២។
ការវាយប្រហារដោយក្រុមមួយដែលមានឈ្មោះថា «ឥណ្ឌាមូចាហ៊ីឌីន» បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះនៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០០៨ បានសម្លាប់មនុស្ស ៥៦នាក់ ដោយបានបាញ់ផ្លោងតាមផ្សារ ឡានក្រុង និងកន្លែងសាធារណៈផ្សេងទៀត។
ក្រុមអ៊ិស្លាមនិយម ហៅខ្លួនឯងថា «មូចាហ៊ីឌីន ឥណ្ឌា»បានអះអាងទទួលខុសត្រូវ ដោយនិយាយថា ការបំផ្ទុះគ្រាប់បែកគឺជាការសងសឹកចំពោះកុបកម្មសាសនាក្នុងឆ្នាំ ២០០២ ក្នុងរដ្ឋ Gujarat ដែលបានបណ្តាលឲ្យមនុស្សប្រហែល ១០០០ នាក់ស្លាប់។
គួរបញ្ជាក់ថា តុលាការ កាលពី ថ្ងៃ សុក្រ បាន កាត់ទោស មនុស្ស ចំនួន ៤៩ នាក់ ជុំវិញ ការ វាយ ប្រហារ ដែល ក្នុង នោះ ជាង ២០០ នាក់ បាន រង របួស។ ជនជាប់ចោទទាំង៧៧នាក់ត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំងអស់ជាច្រើនឆ្នាំ លើកលែងតែម្នាក់ដែលត្រូវបានធានានៅក្រៅឃុំបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យជំងឺវិកលចរិក៕
ប្រភព៖ Channel News Asia