ប្រធានាធិបតីអ៊ុយក្រែន សួរមេដឹកនាំអឺរ៉ុប ថា«តើអ៊ុយក្រែនអាចចូលណាតូទេ»តែគ្មានអ្នកឆ្លើយ ព្រោះគ្រប់គ្នាភ័យខ្លាច(មានវីដេអូ)
អន្តរជាតិ
395

អន្តរជាតិ៖ ទោះបីជាអឺរ៉ុបដាក់ទណ្ឌកម្មលើរុស្ស៊ីចំពោះការលុកលុយនៅទីក្រុងគៀវក៏ដោយ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទាក់ទងទៅកាន់បណ្តាមេដឹកនាំអឺរ៉ុប បន្ទាប់ពីពួកគេហាក់ដូចជាមិនមានការឆ្លើយតបណាមួយសោះ ចំពោះសមាជិកភាពអង្គការណាតូ របស់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន India Today នារសៀលថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបាននិយាយថា «ថ្ងៃនេះខ្ញុំបានសួរមេដឹកនាំអឺរ៉ុបទាំង២៧ថា តើអ៊ុយក្រែននឹងចូលជាសមាជិកអង្គការណាតូដែរឬក៏ទេ។ ខ្ញុំបានសួរដោយផ្ទាល់ គ្រប់គ្នាសុទ្ធតែខ្លាច គ្មានអ្នកណាឆ្លើយតបទេ»។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) បានក្លាយជាចំណុចស្នូលនៃសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ អាមេរិក បាន សន្យាថា ណាតូ នឹងឆ្លើយតប ចំពោះ ការលុកលុយ របស់ រុស្ស៊ី លើ អ៊ុយក្រែន កាលពីព្រឹក ថ្ងៃ ព្រហស្បតិ៍។

ណាតូ ត្រូវបានបង្កើតឡើងក្រោយសង្គ្រាមលោកលើកទី២ក្នុងឆ្នាំ១៩៤៩ ជាមួយសមាជិក១២ប្រទេសមកពីអាមេរិកខាងជើង និងអឺរ៉ុប។ ឥឡូវនេះ ណាតូគឺជាសម្ព័ន្ធមិត្តយោធាដែលមានសមាជិក៣០ប្រទេស។

គួរបញ្ជាក់ថា អ៊ុយក្រែនមិនមែនជាសមាជិកណាតូទេ។ ខ្លួនបានរង់ចាំដើម្បីក្លាយជាសមាជិកណាតូចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ៕

Telegram