BREAKING៖ ពេលនេះ កងទ័ពរុស្ស៊ី វាយចូលដល់ទីក្រុងកៀវ របស់អ៊ុយក្រែន ហើយ ដោយកំពុងបាញ់គ្នាខ្លាំងក្លា
អន្តរជាតិ
309

អន្តរជាតិ៖ យោធាអ៊ុយក្រែនបាននិយាយនៅព្រឹកថ្ងៃសៅរ៍ (២៦ កុម្ភៈ) ថា ទាហានរុស្ស៊ីបានវាយប្រហារមូលដ្ឋានទ័ពដែលមានទីតាំងនៅលើវិថីសំខាន់មួយក្នុងរដ្ឋធានីកៀវ របស់អ៊ុយក្រែន ប៉ុន្តែការវាយប្រហារនេះត្រូវបានវាយបកវិញភ្លាមៗ។ ដោយឡែក ទីភ្នាក់ងារ Interfax Ukraine បាននិយាយថា ទាហានរុស្ស៊ីកំពុងព្យាយាមចាប់យកស្ថានីយ៍ផលិតអគ្គិសនីមួយក្នុងទីក្រុង។

ប៉ុន្មានម៉ោងមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាន ព្យាករណ៍ថា ទាហានរុស្ស៊ីនឹងវាយប្រហារនៅ យប់នេះ។

កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនបាននិយាយនៅក្នុងការបង្ហោះជាភាសាអង់គ្លេសនៅលើ Facebook ថា «ឧក្រិដ្ឋជនយោធានៃប្រទេសរុស្ស៊ីបានវាយប្រហារទៅលើអង្គភាពយោធាមួយក្នុងទីក្រុង កៀវ នៅលើវិថី Victory ។ ការវាយប្រហារនេះត្រូវបានវាយបកវិញ»។

អ្នកកាសែត AFP បាននិយាយថា មានការផ្ទុះយ៉ាងខ្លាំងដែលបានឮនៅកណ្តាលទីក្រុងកៀវ នៅព្រឹកថ្ងៃសៅរ៍នេះ។

ការប្រយុទ្ធគ្នាខ្លាំងក្លានៅតាមដងផ្លូវ រួមទាំងការបាញ់អាវុធធុនតូចនិងការផ្ទុះផងដែរ ។

យោងតាមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ពេលនេះ កងកម្លាំងរុស្ស៊ី កំពុងស្ថិតនៅក្នុងទីក្រុង គៀវ៕

ប្រភព៖ BBC 

Telegram