ប្រិយមិត្តពិតជាបានជ្រាបហើយ កូនស្រីសំណព្វចិត្តរបស់ លោកតា វ៉ិចទ័រ គឺតារាកំប្លែងវ័យក្មេង មុខស្រស់ សាច់សខ្ចី វ៉ាន់ នីឡា បានសម្រេចចិត្តចូលរោងការ ជាមួយកូនកម្លោះដ៍ស្រស់សង្ហារ មានវ័យប្រហែលគ្នា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ខណៈដែលមានវត្តមានតារាល្បីៗ ចូលរួមយ៉ាងអធឹកអធម ផងដែរ ។
អ្វីដែលមានការចាប់អារម្មណ៍នោះ ក្រោយមានការបង្ហោះរូបថតនៅក្នុងពិធីមង្គលការនោះ ស្រាប់តែមានការរិះគន់ពីសំណាក់ អ្នកលេងបណ្តាញសង្គម បានបញ្ចេញយោបល់ ផ្សេងៗគ្នា ចាប់អារម្មណ៍ទៅលើស្បែកជើង របស់កូនកំលោះ ដែលជាស្វាមី វ៉ាន់ នីឡា ពាក់ក្នុងឈុតក្រឡាពណ៌សូកូឡា ខណៈស្បែកជើងនេះ ត្រូវបានគេស្គាល់ថា គឺជាម៉ាកដ៍ល្បីមួយ ដែលមានតម្លៃជាង១០០០ដុល្លារ ដែលមានអ្នកលេងបណ្តាញសង្គមខ្លះ បញ្ចេញយោបល់មកថា អាចនឹងចង់ពាក់ដើម្បីបង្អួតភ្ញៀវ ចំពោះភាពហាយសូររបស់ខ្លួន និងខ្លះទៀតបានលើកឡើងថា ស្បែកជើងមិនស៊ីនឹងឈុត ក៏មាន រហូតការរិះគន់នេះ បានប៉ះទង្គិចដល់អារម្មណ៍គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ចេញមកឆ្លើយតបភ្លាមៗ ក្រោយបញ្ចប់ពិធី ។
ស្វាមីរបស់ នីឡា បានឆ្លើយតបយ៉ាងដូច្នេះថា ៖ (ដាក់វីដេអូ )
ខណៈដែល នីឡា វិញ បានទម្លាយអារម្មណ៍យ៉ាងខ្លីថា ខំរៀបមង្គលការ អស់ទាំងរាប់ម៉ឺន មិនល្បីខ្ញុំ បែរជាទៅល្បីស្បែកជើងរបស់ស្វាមីខ្ញុំវិញ ៕