បំណងចុងក្រោយរបស់វីរសិល្បៈក លោកគ្រូ ព្រហ្ម ម៉ាញ នៅ តែចង់បង្រៀន អាយ៉ៃ ដល់ទំពាំងស្រករក្រោយ ទោះបីពេលនេះ លោកគ្រូកំពុងសម្រាន្តលើគ្រែក្នុងមន្ទីរពេទ្យក៏ ដោយ
ក្រោយមានការផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្តាញសង្គម នូវព័ត៌មានមិនពិត ប្រឌិត ប្រមាថជីវិត វីរសិល្បៈក លោកគ្រូ ព្រហ្ម ម៉ាញ ថាលោកគ្រូបានស្លាប់បាត់បង់អាយុជីវិត ពេលនេះលោកគ្រូ ក៏បានចេញនូវវីដេអូ បដិសេធព័ត៌មានមិនពិតទាំងនោះ កាលពីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដោយលោកគ្រូបានបញ្ជាក់ថា លោកគ្រូមានសុខភាព ល្អ ប្រសើរឡើងវិញហើយ អាច ដើរចូល បន្ទប់ ទឹកបាន អង្គុយ បាន ពិសារបាន និងបានបង្ហាញពីអារម្មណ៍ និងគោលបំណងចុងក្រោយរបស់លោកគ្រូទាំងស្រុងថា ៖ (ដាក់វីដេអូ)