មានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គម TikTok ខណៈលោកគ្រូហោរា អគ្គីនេត្រ ដែលគ្រប់គ្នាតែងតែស្គាល់ថា ជាគ្រូមន្តអាមន្ត ហោរា អូមអាម ក្នុងសភាពជាបុរសពេញលក្ខណៈនោះ ស្រាប់តែលេខមុខ មកតែងខ្លួនជាស្រី ស្លៀកសម្លៀកបំពាក់ប្រពៃណី ថតឈុតកូនក្រមុំ ជាមួយកំលោះម្នាក់ទៀត ដែលជាគូស្នេហ៍ និងជាអនាគតកូនកំលោះរបស់ខ្លួន យ៉ាងសមសួនទៅវិញ ។
ការតែងខ្លួនរបស់គ្រូអគ្គីនេត្រ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម TikTok មានការភ្ញាក់ផ្អើលគ្រប់គ្នា ខណៈឈុតសម្លៀកបំពាក់ ការតែងខ្លួន វីដេអូឃ្លីប និងរូបថត Pre-Wedding របស់អ្នកទាំង២ បានបង្ហោះជាបន្តបន្ទាប់ ។
ទោះបីជាយ៉ាងណា ក៏មានបងប្អូនប្រជាពលរដ្ឋ បានចូលរួម ចូលខមមិនជូនពរអ្នកទាំង២ផងដែរ៕