ប្រិយមិត្តពិតជាបានស្គាល់ហើយ ពីតារាសម្តែងជើងចាស់ ដ៍មានប្រជាប្រិយភាព អ្នកនាង សឿន សុធារ៉ា បានចាប់ដៃគ្នាសាងសុភមង្គល រៀបអាពាហ៍ពិពាហ៍ ជាមួយនឹង អតីតតារាចម្រៀង ដែលមានសំនៀមផ្អែម ធ្ងន់ ពិរោះរន្តំចិត្ត គឺលោក សាពូន មីដាដា ដោយចំណងស្នេហ៍អ្នកទាំង២ រហូតមកទល់ពេលនេះ មានរយៈពេលជាង ១០ឆ្នាំមកហើយ និងមានកូនតូចៗជាចំណងដៃ អាពាហ៍ពិពាហ៍ផងដែរ ។
អ្វីដែលមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមនោះ កាលពីថ្ងៃទី២៧ ខែមី នា ឆ្នាំ២០២២ នៅលើគណនី ហ្វេសប៊ុក របស់អ្នកនាង សឿន សុធារ៉ា ស្រាប់តែបានបង្ហោះ នូវសារបែកបាក់ចំណងស្នេហ៍ ដោយប្រកាសចែកផ្លូវគ្នាមួយស្វាមី គឺសាពូន មីដាដា ក្រោយមហាជនសង្កេតឃើញថា ទំនាក់ទំនងអ្នកទាំង២ ហាក់បីមានភាពរកាំរកូស នៅមួយរយៈពេលចុងក្រោយនេះ ថែមទាំងកន្លងមក ធ្លាប់ឃើញមានការលុបរូបថតគ្នាចេញទៀត ។
អ្នកនាង សឿន សុធារ៉ា បានបង្ហោះដោយសរសេរជាភាសារអង់គ្លេស លាយជាមួយភាសារខ្មែរថា «លាហើយរយៈ ពេល១៥ឆ្នាំមកនេះ ខ្ញុំនឹងមិនត្រឡប់ក្រោយទៅរកអ្នកវិញនោះទេ ហើយសូមបងមេត្តារក្សាសម្តីក្នុងនាមជាកូនប្រុស ដើម ទ្រូងប្រាំហត្ថផង ថាប្រគល់កូនៗទាំង២មកឲ្យអូនមើលថែរក្សា » ដែលសារមួយនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្នុងពិភពសិល្បៈ ក៏ដូចជាបណ្តារអ្នកគាំទ្រផងដែរ ។
ទោះបីជាយ៉ាងណា គេនៅមិនទាន់អាចសុំការបកស្រាយពីលោក សាពូនមីដាដា ដែលជាស្វាមី បាននៅឡើយទេ ជុំវិញការបង្ហោះសារចែកផ្លូវគ្នា របស់អ្នកសឿ សុធារ៉ា ខាងលើនេះ ៕