មានការភ្ញាក់ផ្អើលសម្រាប់ មហាជន ក៏ដូចជាបណ្តាអ្នកសិល្បៈ ខណៈកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ម្សិលមិញនេះ គេឃើញអ្នកនាង សូដានីតា និងលោក ញ៉ែម សំអូន បានមានការទាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង រហូតព្រលយចេញនៅលើបណ្តាញសង្គម តាមរយៈការបញ្ចេញខមមិន តបគ្នាទៅវិញទៅមក រហូតផ្អើលដល់បណ្តារអ្នកសិល្បៈផ្សេងទៀត ក៏ដូចជាប្រធានសមាគមន៍សិល្បៈ ក៏បានចូលទៅខមមិន ឃាត់អ្នកទាំង២ផងដែរ ។
សូមបញ្ជាក់ថា សង្គ្រោះពាក្យសម្តីមួយនេះ បានកើតឡើង ដោយគេបានឃើញ អ្នកនាង សូដានីតា បានបង្ហោះរូបមួយសន្លឹក ដែលមានខ្លឹមសារថា « ១សន្លឹកនេះ គឺជាសន្លឹកខ្ញុំផុសចុងក្រោយ ដោយនាងខ្ញុំសូមប្រកាសរាល់ការងារ Dara Entertainment Samonn Yem គឺនាងខ្ញុំសូមបញ្ឃប់ទាំងអស់។ មនុស្សគ្រប់គ្នាតែងតែចង់បានល្អ កុំចេះតែថាអោយគេខុស១០០ដង ដោយមិនមានអ្នកមិនហ៊ានតប តែដល់ពេលគេហ៊ានតប តាំងពីក្តៅក្រហាយ ! កញ្ចក់អាចឆ្លុះខ្លួនមុខរបស់យើងពេលដែលយើងត្រូវការ តែភ្នែកមនុស្ស គឺជាកញ្ចក់ជាប់នឹងសកម្មភាពរបស់មនុស្សគ្រប់គ្នា! រៀនមើលគល្អខ្លះផង » ។
ភ្លាមៗបន្ទាប់ពីមានការបង្ហោះបែបនេះពីសំណាក់ អ្នកនាង សូដានីតា ស្រាប់តែគេឃើញ ផេក Dara Entertainment Samonn Yem បានចូលទៅខមមិនតបវិញថា « មិនបាច់សុំទោសខ្ញុំទេ ព្រោះខ្ញុំ គឺជាអ្នកសុំមុន ហើយសម្រាកដោយប្រើនូវវ៉ោយសម្លេងរបស់ខ្ញុំផ្ទាល់គ្រាន់ ដើម្បីកុំឲ្យលំបាក មិនបានធ្វើការជាមួយខ្ញុំហើយ ដើម្បីកុំឲ្យអន់ដល់កិត្តិយសថ្លៃថ្នូររបស់ប្អូនផង» ឃើញដូចនេះ អ្នកសូដានីតា ក៏តបវិញភ្លាម « ខ្ញុំសុំមិនតប ព្រោះការគិតខុសគ្នា ចឹងគួរធ្វើការផ្សងពីគ្នា រៀនអោយតម្លៃអ្នកដទៃផង» ។ មិនទាន់ចប់ទេ គ្រាន់តែនិយាយរឿងការឲ្យតម្លៃ លោក ញ៉ែម សំអូន បានតបមកវិញផាំងៗតែម្តង ដោយបានសរសេរថា « បើនិយាយពីរឿងតម្លៃរឹតតែឆ្ងាយគ្នាហើយ ក្នុងនាមខ្ញុំជាប្រធាន ខ្ញុំត្រូវគុណទ្វេដងពីរឿងអ្នកដែលមិនផ្ដល់តម្លៃឲ្យខ្ញុំ ខ្ញុំគ្រាន់តែមិនដែលនិយាយតែបើអ្នកបង្ខំ ខ្ញុំអត់និយាយ ខ្ញុំមានភស្តុតាងទាំងអស់។ អ្នកដៀលប្រធានរបស់អ្នកកប់មាត់ នៅហ៊ានតវ៉ាចង់បានតម្លៃទៀត បើចង់បានខ្ញុំឱ្យ ខ្ញុំមានឯកសារគ្រប់យ៉ាងទាំងអស់ ទាំងសំឡេង ទាំងសំណេរ ដែលមើលងាយខ្ញុំ» ។
ការឆ្លើយតាម សង្គ្រាមពាក្យសម្តីគ្នា ផ្លោង ទៅ ផ្លោងមក នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល មហាជន ក៏ដូចជាបណ្តាអ្នកសិល្បៈ ដោយមានអ្នកខ្លះ ចូលទៅខមមិនឃតា់អ្នកទាំង២ មានរឿងអ្វីគួរដោះស្រាយគ្នាដោយស្ងាត់ ល្អជាងមកតបតគ្នាក្នុងបណ្តាញសង្គម ដែលធ្វើមហាជនមើលមក មិនល្អសម្រាប់អ្នកសិល្បៈ ។
ទោះបីជាយ៉ាងណា ជុំវិញជម្លោះមួយនេះ គេមិនទាន់អាចសុំការបញ្ជាក់ពីលោក ញ៉ែមសំអូន និងអ្នកនាង សូដានីតា បាននៅឡើយនោះទេ ៕