កម្សាន្ត ៖ បុគ្គល គ្រប់ រូប រាប់ ទាំង ម នុស្ស ស្រីស្រ លាញ់ ភេទ ដូច គ្នា ម នុស្ស ប្រុសស្រ ឡាញ់ ភេទ ដូច គ្នា ម នុស្ស ស្រ ឡាញ់ ភេទ ពីរ និង ម នុស្សប្តូរ ភេទ ( ម នុស្ស ស្រ ឡាញ់ ភេទ ដូច គ្នា) មាន សិទ្ធិ ទ ទួល បានសិទិ្ធ ដូ ច បុគ្គល ដ ទៃ ទៀត ដែរ។ ខណៈមួយរយៈ ចុងក្រោយនេះ គេសង្កេតឃើញថា មានអ្នក ស្រឡាញ់ភេទ ដូចគ្នា មួយចំនួន បានសម្រេច រៀបការ ជាមួយ គ្នាតាម គន្លង ទំនៀម ទម្លាប់ ប្រពៃណី ខ្មែរ ដូចមនុស្ស ទូទៅ អ៊ីចឹងដែរ ហើយភាគ ច្រើនមនុស្ស ប្រុសស្រឡាញ់ មនុស្សប្រុសដូចគ្នា រីឯមនុស្ស ស្រីស្រឡាញ់ មនុស្សស្រី ដូចគ្នាវិញ មិនសូវឃើញ មានចំនួន ច្រើនប៉ុន្មានទេ ។
ដោយឡែក នៅក្នុងចង្កោមអ្នកសិល្បៈវិញ គឺមានការភ្ញាក់ផ្អើល ខណៈ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ លី អ៊ីវ៉ាធីណា បានបង្ហាញមុខគូស្នេហ៍របស់ខ្លួន ជាសាធារណៈ ដោយបានដឹកដៃ បណ្តើរគ្នាចូលរួមក្នុងពិធីមង្គលការមួយ ដែលមើលទៅអ្នកទាំង២មានភាពស្អិតរមូត រល្អូកល្អើន និងស្រស់ស្អាតព្រមទាំងគូតែម្តង ។
ជុំវិញការបង្ហាញមុខគូស្នេហ៍របស់ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ លី អ៊ីវ៉ាធីណា នេះដែរ មានមហាជនខ្លះ បានគិតថា គូស្នេហ៍របស់គាត់ គឺជាមនុស្សប្រុសពេញលក្ខណៈ ព្រោះបើតាមមើលតាមការតែងខ្លួន គឺសឹងតែមើលមិនដឹង ខណៈការពិតនោះ គូស្នេហ៍របស់ លី អ៊ីវ៉ាធីណា គឺជាមនុស្ស ស្រី ដែលគេហៅ Tomboy ស្រីស្រលាញ់ ស្រីដូចគ្នា តែទោះបីជាបែបនេះមែន ក៏នៅតែមានអ្នកខមមិនត្រេកអរ ចំពោះអ្នកទាំង២ ព្រោះថា បច្ចុប្បន្ន មិនមែនមានតែគូស្នេហ៍តារាស្រី រូបនេះទេ ដែលស្រឡាញ់ស្រី និងស្រីដូចគ្នា សូម្បីតារាក្រៅស្រុកផ្សេងទៀត ក៏មានដូចគ្នាដែរ ៕