មហាជនពិតជាបានជ្រាបហើយពី រូបសម្បត្តិស្រស់សោភា ទេពកោសល្យ វៃឆ្លាត ជាកុលធីតាខ្មែរ សែស្រឡាយរាជវង្ស ចរិយាសម្បត្តិគួរឱ្យគោរពស្រឡាញ់ របស់ ព្រះនាងតូច នរោត្តម ជេនណា។
ព្រះនាងតូច នរោត្តម ជេនណា ជាសែរាជវង្សខ្មែរដំបូងគេ ដែលកំពុងមានប្រជាប្រិយ និង ការគាំទ្រខ្លាំងសម្បើមនាពេលបច្ចុប្បន្ននេះ។ ត្រឹមព្រះជន្មាយុ ១០ ព្រះវស្សា តែរាជធីតា ពេញដោយព្រះសមត្ថភាព មានស្នាមព្រះហស្ថលើវិស័យសិល្បៈវប្បធម៌ និង សង្គមជាច្រើននឹកស្មានមិនដល់។
កត្តិនាមរបស់ព្រះនាងតូច មិនត្រឹមតែល្បីរន្ទឺក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងល្បីរន្ទឺ ដល់ក្រៅប្រទេសថែមទៀត ។
ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេណា បានបង្ហាញរូបភាពជាច្រើនសន្លឹក ធ្វើឲ្យអ្នកគាំទ្រ មានការចាប់អារម្មណ៍មិនស្ទើរ និងកោតសសើរព្រះនាងតូចយ៉ាងខ្លាំង ក្រោយឃើញ ព្រះនាងតូច ទ្រង់គ្រងសំលៀកបំពាក់ច្នៃថ្មីមួយឈុតនេះ យ៉ាងស្រស់ស្អាត និងសមសួនបំផុត ដោយព្រហត្ថ កាន់ផ្កាឈូក រីឯឈុត រំលេចសិល្បៈវប្បធម៌ខ្មែរដ៍ផូផង់ អមដោយព្រះភ័ក្ត្រដ៏ស្រស់ប្រិមប្រិយ ដែលមើលទៅពិតជាសមរម្យនឹង ស្រស់ស្អាតណាស់គ្មានអ្វីប្រៀបបាន ៕