ថៃ ៖ អស់រយៈពេលជាច្រើន ថ្ងៃមកហើយ ការស្លាប់របស់តារាស្រី Tangmo នៅមិនទាន់រកពន្លឺយុត្តិធម៌ឃើញនៅឡើយនោះទេ ខណៈរឿងក្តី បានបន្តដំណើរការ ឥតឈប់ឈរ ជាបន្តបន្ទាប់ រហូតរកឃើញតម្រុយជាច្រើន តែនៅមិនទាន់បានភស្តុងតាងសំខាន់ សម្រាប់ដាក់បន្ទុកលើអ្នកទាំង៥នាក់នោះ ឲ្យចំៗថាជាករណីឃាតកម្ម សម្លាប់បែបណានៅឡើយ នោះទេ។ នេះបើតាមការចេញផ្សាយរបស់ Thai Rath នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ។
លទ្ធផល នៃការរង់ចាំ រកភស្តុតាងសំខាន់នេះ បានធ្វើឲ្យបណ្តារអ្នកគាំទ្រ ក៏ដូចជាក្រុមគ្រួសារ តារាស្រី Tangmo ក្តីមានការអន្ទះសារយ៉ាងខ្លាំង ដោយកន្លងមក មេប៉ូលិសថៃ ធ្លាប់បានអះអាងថា បើបានភស្តុតាងសំខាន់ ស្បៃរុំខ្លួនត្រឹមចង្កេះ ដែលជាឈុតរបស់ Tangmo ស្លៀកក្នុងថ្ងៃកើតហេតុ រកឃើញនោះ រឿងក្តីនឹងឆាប់បញ្ចប់ ព្រោះនេះគឺជាភស្តុតាងសំខាន់ ខណៈដែលសពរបស់នាង ពេលរកឃើញនោះ គឺមិនឃើញមានស្បៃ រុំខ្លួនមកជាមួយនោះទេ បាត់មិនដឹងទៅណា ។
លុះនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ស្រាប់តែមានបុគ្គលិកម្នាក់ បានលាក់អត្តសញ្ញាណ បានយកស្បៃមួយ ដែលដូចទៅនឹងស្បៃរបស់ Tangmo ប្រគល់ឲ្យអតីតមេធាវីដែលធ្លាប់ពាក់ព័ន្ធក្នុងរឿងក្តីនេះ តែត្រូវបានមេធាវីនោះ ប្រាប់ឲ្យផ្ញើទៅបុរសម្នាក់ទៀតដែលធ្លាប់លូកដៃក្នុងរឿងTangmo នៅឯសហរដ្ឋអាមេរិចវិញ ដោយសារតែនៅទីនោះ មានកន្លែងធ្វើកោសល្យវិច័យឯកជន ស្រួលក្នុងការពិនិត្យ ស្របពេលដែលស្បៃនេះ មានស្នាមឈាម និងក្លិន ផងដែរ តែនៅមិនទាន់ប្រាកដ១០០ភាគរយថា ជាស្បៃរបស់Tangmo នៅឡើយនោះទេ រង់ចាំការពិនិត្យឲ្យច្បាស់សិន។
សូមបញ្ជាក់ថា បើតាមប្រភពព័ត៌មាន ស្បៃរុំខ្លួនដែលគេអះអាងថាជារបស់ Tangmo មួយនេះ នឹងត្រូវគេយកទៅពិនិត្យនៅកន្លែង៣ធំៗផ្សេងគ្នា រួមមាន ទី១នៅកន្លែងធ្វើកោសល្យវិច័យឯកជន ក្នុងសហរដ្ឋអាមេរិច , ទី២នៅកន្លែងធ្វើកោសល្យវិច័យរបស់ក្រសួងវប្បធម៌ និងទី៣នៅ កន្លែងធ្វើកោសល្យវិច័យ មួយក្នុងប្រទេសថៃ រួចហើយទើបយក ៣លទ្ធផល នៃការពិនិត្យឃើញនេះ មកប្រៀបធៀប បូកបញ្ចូលគេ រួចផ្ញើឲ្យខាង DSI ដើម្បីចាត់ការបន្ត ៕