ឪពុកបង្កើតរបស់Gatick បោះសម្តីថា លោកជឿពាក្យកូននិយាយ ហើយបើGatick ខុសមែនលោកនឹងដឹកដៃ Gatick ចូលគុកដោយខ្លួនឯង
សិល្បៈកម្សាន្ត
392

រឿងក្តីការស្លាប់របស់តារាស្រី Tangmo នៅតែជាមន្ទិលក្នុងការតាមដាន របស់មហាជនទាំងក្នុងប្រទេសថៃ ទាំងក្រៅប្រទេសនៅឡើយ ខណៈមូលហេតុ ពិតប្រាកដ នៅមិនទាន់ត្រូវបានរកឃើញ ហើយអ្វីដែលមហាជនខឹងសម្បារខ្លាំងជាងគេនោះ គឺបានជះទៅលើ កាទិ ដែលជាអ្នកចាត់ការផ្ទាល់ខ្លួន របស់ Tangmo ផ្ទាល់តែម្តង ដែលទំនាក់ទំនងអ្នកទាំង២ មិនត្រឹមតែជាអ្នកចាត់ការ ប៉ុណ្ណោះទេ តែជាមិត្តភក្តិគ្នារាប់ឆ្នាំ ស៊ូទ្រាំទុក្ខលំបាក សើចយំជាមួយគ្នា តែថ្ងៃដែលTangmo ស្លាប់ តែជា កាទិ ធ្វើឬកពារ ប្លែក មិនព្រមឆ្លើយប្រាប់ការពិតថាមានរឿងអ្វីកើតឡើងទៅលើTangmo ទៅវិញ ហើយក៏ត្រូវបានមហាជន បោះត្រាបាប ជាប់ខ្លួនរបស់នាង ផងដែរ ។

ក្នុងនោះកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ព្រះរាជអាជ្ញា បានប្រគល់ឯកសារនៃសំណុំរឿងដែលប្តឹង ដោយប៉ូលីសប្រឆាំងនឹងGatick ដែលត្រូវបានចោទប្រកាន់ ពីបទផ្តល់សេចក្តីថ្លែងការណ៍ មិនពិតទាក់ទង នឹងការស្លាប់របស់តារាសម្តែង Tangmo ដូចនឹង Robert និង Por ដែរ ហើយឯកសារត្រូវបានប្រគល់ឲ្យវិញ ដើម្បីធានាការស៊ើបអង្កេត ឲ្យបានហ្មត់ចត់ មុននឹងដំណើរការនីតិវិធីព្រហ្មទណ្ឌណាមួយ កើតឡើងចំពោះ « Gatick » ដែលជាអ្នកគ្រប់គ្រងតារាស្រី Tangmo ដែលបានលង់ទឹកស្លាប់កាលពីខែកុម្ភៈ បន្ទាប់ពីធ្លាក់ពីលើទូកចូលទៅក្នុងទន្លេចៅប្រាយ៉ា។

ជុំវិញការមកសារភាពដែរនេះ គេឃើញមានតាំងពី មេធាវីផ្ទាល់ខ្លួន ជាពិសេសគឺឪពុកបង្កើតរបស់ Gatick ក៏បានមកជាមួយកូនស្រីដែរធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល ព្រោះតាំងពីដើមមក បន្ទាប់ពីកើតរឿងគេមិនដែលឃើញឪពុក Gatick បង្ហាញខ្លួនទេ ហើយលោកបានផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតថា លោកមិនជឿថាកូនរបស់ កុហកទេ Gatick និយាយការពិត ហើយបើនាងខុសមែន លោកជាឪពុក នឹងដឹកដៃ Gatick ចូលគុកដោយខ្លួនឯង ហើយចំពោះរឿងដែលសង្គមមើលមក Gatick មិនល្អយ៉ាងណានោះ គាត់មិនចង់និយាយច្រើន ព្រោះមិនចង់ឈ្លោះ ទុកឲ្យជារឿងក្តីទៅតាមតុលាការចុះ បើអ្នកមានកូន ហើយកូនត្រូវមកជួបរឿងបែបនេះ អ្នកនឹងយល់អារម្មណ៍របស់លោក ដែលជាឪពុក ។ ក្នុងនោះអ្នកកាសែតបានសួរសំណួរយ៉ាងចាក់ដោតថា តើលោកជឿសម្តី Gatick ទាំងអស់ដែរទេ ឪពុក Gatick ក៏តបវិញផាំងតែម្តងថា បើសិនជាអ្នកវិញ តើអ្នកជឿកូនខ្លួនឯងឬអត់ អញ្ចឹងខ្ញុំក៏មិនខុសគ្នាប៉ុន្មានដែរ ៕


Telegram