ក្រោយផ្អើលរកឃើញស្បៃ! ពេលនេះ ក្រសួង យុត្តិធម៌ថៃ ចេញមុខអះអាងថា ស្បៃរុំខ្លួនដែលដូចទៅនឹងរបស់Tangmo ដែលគេរកឃើញនោះ គឺជា របស់ ក្លែងក្លាយ
សិល្បៈកម្សាន្ត
563

ថៃ ៖ អគ្គលេខាធិកា ក្រសួង យុត្តិធម៌ បានបញ្ជាក់ថា ក្រណាត់សដែលជាស្បៃរុំចង្កេះ ក្នុងដៃ «Bang Jack» មិនមែនជារបស់Tangmo ពិតនោះទេ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sanook នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ម្សិលមិញនេះ ។

លោកឧត្តមសេនីយ៍ទោ Thanakrit Jitrareerat ស្តីទីរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលាតត្រដាង ករណីដែលមានការអះអាង ពីបុគ្គលម្នាក់ ដែលថាក្រណាត់សស្បៃរុំខ្លួនរបស់Tangmo ដែលបានបាត់ ត្រូវបានគេរកឃើញ ដែលត្រូវបានលោក មង្គលគីស៊ុក ស៊ិនថារ៉ន សមាជិក ក្នុង បញ្ជី គណបក្ស Thai Sriwilai អះអាងថាបានរកឃើញ និងចង់ ស្នើ ឲ្យ ក្រសួង យុត្តិធម៌ ស៊ើបអង្កេត ថាតើជារបស់ពិតឬក៏អត់ ។

ស្តីទីរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តថា បន្ទាប់មក គាត់បានអង្គុយមើលការផ្សាយផ្ទាល់របស់សមាជិកសភា ស្រាប់តែលេចលឺថាមានការផ្សាយផ្ទាល់ជាមួយ Bang Jack ដែលអះអាងថា មាននរណាម្នាក់ បានផ្ញើក្រណាត់ស ដែលសន្មត់ថាជារបស់ Tangmo ។ ពេលស្តាប់ ហើយបានឃើញពេលដែល Jack យកក្រណាត់មកសាកល្បងខ្សែចង្កេះ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ ក្រណាត់បែបនេះ មិនមែនជារបស់ពិតប្រាកដនោះទេ ដោយសារតែខ្សែដែលគ្រប Jack ប្រើសម្រាប់ចងចង្កេះនោះមាន តែពេល សមត្ថកិច្ច រក ឃើញ សពTangmoនោះ ក៏មានជាប់ខ្សែដែរ តែបាត់ស្បៃ ។ ដោយឡែក ផ្នែកដែលអះអាងថាជាស្នាមប្រឡាក់ឈាម ប្រហែលជា មិនមែនស្នាមចាស់តែ ប្រហែលជាឈាមថ្មី។ ដោយសារក្រណាត់ត្រាំក្នុងទឹកយូរនោះ ពណ៌នឹងរសាត់ ហើយតើក្រណាត់ស្បៃនេះ ត្រូវរកឃើញនៅសហរដ្ឋអាមេរិកយ៉ាងម៉េច?

លោកបានបន្តថា អាស្រ័យហេតុនេះ លោកសូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវចេះប្រើឆន្ទះក្នុងការតាមដាន ព័ត៌មាន កុំជឿលើអ្វីដែលមិនចាំបាច់ និងរបស់ក្លែងក្លាយ។ នឹងបង្កើតភាពច្របូកច្របល់ដល់សង្គម ៕  


Telegram