កម្សាន្ត ៖ សារព័ត៌មាន Sanook របស់ថៃ បានចុះផ្សាយថា វីដេអូឃ្លីបដ៏ក្តៅគគុក ដែលត្រូវបានអ្នកចូលមើលជាងមួយលានដង ត្រឹមតែរយៈពេល៣ថ្ងៃ គឺករណីរបស់អ្នកប្រើប្រាស់ហ្វេសប៊ុក Ainem Lollipop ដែល បានបង្ហោះ វីដេអូឃ្លីបនេះ នៅលើ Facebook និង TikTok ដែលប្តីលួចលាក់អង្គុយផ្អែមល្ហែមជាមួយនារីម្នាក់ទៀតដែលជាសង្សារនៅមាត់សមុទ្រ។ រហូត ដល់ រូបភាព នៃរឿងដ៍ ក្ដៅ គគុក មិនផ្ទុះ អំពើ ហិង្សានោះទេ តែបែរជាអង្រួនបេះដូងមហាជន បង្ហាញការគាំទ្រយ៉ាងខ្លាំងទៅវិញ។
ក្នុង ឃ្លីប នោះ បានថតពីចម្ងាយ ឃើញមនុស្សប្រុសស្រីអង្គុយលើកៅអីអង្គុយក្បែរសមុទ្រ ដែលបុរសនោះជាប្តីរបស់ម្ចាស់ឃ្លីប មុន នឹង ប្រពន្ធ ដើរ ចូល ទៅ ដោយសួរប្តីរបស់នាងថា ឆ្ងាញ់ ទេ ? ហើយនាងក៏បានប្រាប់ប្តីឱ្យដោះចិញ្ចៀន ខ្សែក មាសធំៗ ដែលគាត់ពាក់ នាងបានចង្អុល ទៅ អ្នក ទាំង ពីរ និងបាននិយាយយ៉ាងខ្លីថា «ថ្ងៃ នេះ ប្ដី មិន បាច់ មក ផ្ទះ ទេ» ហើយក៏ដើរចេញទៅវិញបាត់ ។
ឃ្លីបនេះត្រូវបានគេមើល 1.4 លានដង ដោយមានអ្នកលេងអ៊ីនធឺណែតកំពុងលើកទឹកចិត្តអ្នកបង្ហោះ ហើយ បញ្ជាក់ ថា នាងបានធ្វើ ត្រឹម ត្រូវ ព្រោះ របស់ ខ្លះ អាចមាន តម្លៃ ជាង ប្ដី ដែល ប្រព្រឹត្ត អាក្រក់ ទៅ ទៀត ៕