មកដឹងលម្អិត ពីការសរុបទោសកំហុស និងភស្តុងតាងទាំងនេះ ដែលប៉ូលិសសម្រេចបិទសំណុំរឿងការស៊ើបអង្កេតការស្លាប់របស់Tang Mo
សិល្បៈកម្សាន្ត
287

ថៃ៖ យោងតាមបណ្តាញសារព័ត៌មានថៃ CH7News បានឲ្យដឹងថា គិតមកទល់នឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២២ ម្សិលមិញនេះ ត្រូវចំណាយពេលជាង ២ ខែដើម្បីប្រមូលភស្តុតាង ហើយទីបំផុត ភស្តុតាងទាំងនោះ ក៏ត្រូវបានបង្ហាញការពិត ចំពោះករណីស្លាប់របស់តារាសម្តែងស្រី Tang Mo ដោយប៉ូលិសបានប្រកាសបិទសំណុំរឿងនេះ នៅវេលាម៉ោង ១២និង៣០នាទី ។

នាយឧត្តមសេនីយ៍ ជីរ៉ាផាត ភុំជីត ស្នងការនគរបាលខេត្តទី១ បានបង្ហាញក្នុងសន្និសីទសារព័ត៌មានបិទ ករណីការស្លាប់របស់ Tang Mo ដោយបញ្ជាក់ថា Tang Mo ស្លាប់ដោយសារគ្រោះថ្នាក់ ។ មន្ត្រី ប៉ូលិស មាន ភស្តុតាង ថា មាន មនុស្ស ធ្វេសប្រហែស ធ្វើឲ្យTang Mo ធ្លាក់ ចូល ទឹក ស្លាប់ ដែល ការ ប្រមូល ភស្តុតាង ក្នុង សំណុំ រឿង នេះ បាន ចប់ សព្វគ្រប់ គ្មាន ចំណុច ណា ត្រូវ ធ្វើ ការ ពិនិត្យ បន្ថែម ឡើយ ហើយសាក្សី ជាង ១០០ នាក់ ត្រូវ បាន សួរ ចម្លើយ ព្រម ទាំង សាក្សី ជាច្រើន នាក់ ទៀត មានទាំងវីដេអូ ឃ្លីបចំនួន២០០ឃ្លីប និងឯកសារជាង ២០០០ ផងដែរ ដោយមនុស្សសរុបចំនួន ៦ នាក់ ត្រូវបានចោទប្រកាន់ពីបទ ធ្វើប្រហែសធ្វើឲ្យមនុស្សស្លាប់ រួមមាន ៖

លោក Tanuphat Lertthaweewit ឬ Hiso Po ត្រូវបានសមត្ថកិច្ចចោទប្រកាន់ ៥ករណី ពីបទ

ធ្វេសប្រហែសបណ្តាលឱ្យស្លាប់ យោងតាមមាត្រា ២៩១ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ លើសពី ១០ ឆ្នាំ និងពិន័យជាប្រាក់ មិនលើសពី 200,000 បាត

- ច្បាប់សមុទ្រ ការបើកបរទូកដោយគ្មានអាជ្ញាប័ណ្ណ

- ច្បាប់សមុទ្រ ការប្រើប្រាស់ទូកដែលអាជ្ញាប័ណ្ណផុតកំណត់

- ច្បាប់សមុទ្រ មាត្រា ១១៩ ការចាក់សំរាមចូលក្នុងទន្លេ

- ធ្វើសេចក្តីថ្លែងការណ៍មិនពិត យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ១៧២។

លោក Paiboon Trikanjananan ឬ Robert ត្រូវបានប៉ូលីសចោទប្រកាន់ចំនួន ៤ បទល្មើស

គឺការធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ យោងតាមមាត្រា ២៩១ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារលើសពី ១០ ឆ្នាំ និងពិន័យជាប្រាក់មិនលើសពី ២០០,០០០ បាត

។ ច្បាប់សមុទ្រ ការបើកបរទូកដោយគ្មានអាជ្ញាប័ណ្ណ

- ច្បាប់សមុទ្រ ប្រើប្រាស់ ទូក ដែល អាជ្ញាប័ណ្ណ ផុត សុពលភាព

- ច្បាប់ ដែនសមុទ្រ មាត្រា ១១៩ ចាក់ លូ ចូល ទន្លេ។

ស៊ែន វិសាផាត់ ត្រូវ បាន សមត្ថកិច្ច ចោទ ប្រកាន់ ចំនួន ១ បទល្មើស ការ ធ្វេសប្រហែស បង្ក ឱ្យ មាន មនុស្ស ស្លាប់ តាម មាត្រា ២៩១ នៃ ក្រមព្រហ្មទណ្ឌ។

ច៉ប និថាត់ ត្រូវបានសមត្ថកិច្ចធ្វើការចោទប្រកាន់ចំនួន ២ បទល្មើស

- ជួយអ្នកដ៏ទៃមិនត្រូវទទួលទោសទណ្ឌតាមមាត្រា ១៨៤ នៃក្រមព្រហ្មទណ្ឌ ឬបំផ្លាញភស្តុតាង

- ច្បាប់សមុទ្រ មាត្រា ១១៩ ។

Gatick ត្រូវបានប៉ូលីសចោទប្រកាន់ចំនួន ២ បទ

- ជួយអ្នកដទៃមិនអោយប្រឈមមុខនឹងទោសព្រហ្មទណ្ឌតាមមាត្រា ១៨៤ នៃក្រមព្រហ្មទណ្ឌ ឬបំផ្លាញភស្តុតាង

- ផ្តល់សេចក្តីថ្លែងការណ៍មិនពិតតាមមាត្រា ១៧២ នៃក្រមព្រហ្មទណ្ឌ។

Phim ឬ M

- ជំនួយអ្នកដ៏ទៃ មិនត្រូវបានទទួលទោសទណ្ឌតាមមាត្រា 184 នៃក្រមព្រហ្មទណ្ឌ ឬបំផ្លាញភស្តុតាង

- គឺជាអ្នកប្រើប្រាស់ដើម្បីអនុញ្ញាតឱ្យអ្នកដទៃផ្តល់សេចក្តីថ្លែងការណ៍មិនពិតនៅក្រោមមាត្រា 172 នៃក្រមព្រហ្មទណ្ឌ

លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់សពតារាស្រី Tang Mo ឃើញថា មានរបួសធំបំផុត លក្ខណៈស្រដៀងត្រូវនឹងស្លាបចក្រទូក ប្រហាក់ប្រហែលរឿងក្ដីពីបរទេស, របួសស្នាមដែលនៅសល់ សាកល្បងជាមួយនឹងស្លាបចក្រទូក ដែលមូលហេតុនៃការបាត់បង់ជីវិត «ដាច់ដង្ហើមដោយសារការឈ្លក់ទឹក» , គ្មាននរណាបានឃើញ តេងម៉ូង នោមនៅចុងទូក មានចម្លើយតែម្នាក់គឺ ស៊ែន ,

គ្មានរបួសក្បាល មិនបាក់ឆ្អឹង មិនបែកធ្មេញ គ្មានស្នាមជាំសាច់ មានរបួសនៅភ្លៅ មានរបួសនៅដើមជើងដល់កជើង ដែលលក្ខណៈប្រទេសមុខរបួសត្រូវគ្នានឹងស្លាបចក្រទូក។

ចំណែកឃ្លីបវីដេអូដែលមើលទៅទំនងជាវាយក្បាល បោកក្បាលទៅនឹងទូក នោះ គឺជាពេលដែលមនុស្សនៅលើទូកបោះដបស្រាក្រហមចូលក្នុងទូក ។

ហើយចុងក្រោយ បញ្ចូនខ្លួនមនុស្ស ៦នាក់ទៅតុលាការដើម្បីចាត់ការតាមច្បាប់ តែបញ្ជាក់ម្តងទៀតថា មិនមែនជាករណីឃាតកម្មឡើយ ៕ 



Telegram