ស្ថានការណ៍កាន់តែអាក្រក់ទៅៗ! នាយករដ្ឋមន្រ្តីថៃ ប្រកាសពីផែនការជម្លៀសប្រជាជនចេញពីប្រទេសមីយ៉ាន់ម៉ា
អន្តរជាតិ
318

អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះថា នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ប្រទេសថៃបានរៀបចំផែនការជម្លៀសប្រជាជនថៃចេញពីប្រទេសមីយ៉ាន់ម៉ា ប្រសិនបើស្ថានការណ៍នៅទីនោះកាន់តែអាក្រក់ទៅៗ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Tanee Sangrat បាននិយាយថា ស្ថានទូតថៃប្រចាំនៅទីក្រុងយ៉ាំងហ្គោន បានរាយការណ៍ថា ការតវ៉ាប្រឆាំង នឹងមេដឹកនាំយោធា កំពុងតែបន្ត ក៏ដោយ។

លោកបាននិយាយថា អាជ្ញាធរថៃ បានឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់ ហើយបានឯកភាពថា ស្ថានការណ៍មិនទាន់ឈានដល់ចំណុចមួយដែលប្រជាជនថៃនឹងត្រូវប្រាប់ឲ្យចាកចេញពីប្រទេសមីយ៉ាន់ម៉ានោះទេ។ ប៉ុន្តែប្រសិនបើអំពើហិង្សាកាន់តែកើនឡើង ដែលត្រូវការក្នុងការជម្លៀសប្រជាជន ស្ថានទូតថៃ មានផែនការក្នុងការណែនាំជម្លៀសជនជាតិថៃត្រឡប់ទៅប្រទេសវិញ។

លោក AM Thanat Chanamphai នាយកកិច្ចការស៊ីវិល និងជាអ្នកនាំពាក្យកងទ័ពអាកាស បាននិយាយថា ប្រធានកងទ័ពអាកាស ACM Airbull Suttiwan បានបញ្ជាឲ្យជើងហោះហើរចំនួន៦ ដែលមានមូលដ្ឋាននៅអាកាសយានដ្ឋាន ដនមឿង ត្រៀមជាស្រេចដើម្បីទទួលបានយន្តហោះដឹកអ្នកដំណើរ C-130 ប្រសិនបើរដ្ឋាភិបាលប្រគល់បេសកកម្មជម្លៀសជនជាតិថៃនៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រឡប់មកប្រទេសវិញ ប្រសិនបើអំពើហិង្សានៅទីនោះកាន់តែធ្ងន់ធ្ងរៗទៅ។

ទោះយ៉ាងណា ក្រសួងការបរទេសនឹងវាយតម្លៃស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយសម្រេចថា តើពេលណាជនជាតិថៃគួរតែត្រូវបានគេនាំត្រឡប់មកមាតុភូមិវិញ។

ទន្ទឹមនឹងនេះដែរ អ្នកនាំពាក្យក្រសួងការបរទេស លោក Tanee បានលើកឡើងពីជំហររបស់រដ្ឋាភិបាល ស្តីពីស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ដោយលោកនិយាយថា រដ្ឋាភិបាលមានការព្រួយបារម្ភអំពីរបាយការណ៍នៃការកើនឡើងនៃគ្រោះថ្នាក់នៅក្នុងប្រទេស។

រដ្ឋាភិបាលបានស្នើឲ្យអាជ្ញាធរមីយ៉ាន់ម៉ាអនុវត្តការអត់ធ្មត់បន្ថែមទៀត ក្នុងការទំនាក់ទំនងជាមួយក្រុមអ្នកតវ៉ាដែលព្យាយាមឲ្យបញ្ឈប់ការប្រើប្រាស់អំពើហិង្សា និងដោះលែងអ្នកជាប់ឃុំបន្ថែមទៀត។

លោកTanee បម្រើការជាអគ្គនាយកនៃនាយកដ្ឋានព័ត៌មាន នៃក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកដែលពាក់ព័ន្ធទាំងអស់កំពុងព្យាយាមស្វែងរកដំណោះស្រាយតាមរយៈមធ្យោបាយសន្តិភាព ។

ប្រទេសថៃកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ានដទៃទៀត ដើម្បីធានានូវសន្តិភាពយូរអង្វែង សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា និងស្តារភាពប្រក្រតីដល់មីយ៉ាន់ម៉ា ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ចំពោះជនភៀសខ្លួនដែលភៀសខ្លួនចេញពីអំពើហិង្សានៅមីយ៉ាន់ម៉ា បានឆ្លងកាត់ព្រំដែនទៅប្រទេសថៃ លោកបាននិយាយថា ប្រទេសថៃ មានបទពិសោធន៍ក្នុងការដោះស្រាយលំហូរនៃជនភៀសខ្លួន ស្របតាមគោលការណ៍មនុស្សធម៌។

ជនភៀសខ្លួនដែលរងរបួសត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃដើម្បីទទួលការព្យាបាលនៅមន្ទីរពេទ្យ។ គិតត្រឹមថ្ងៃទី ៣១ ខែមីនា ជនភៀសខ្លួនសរុប ២.៧៨៨ នាក់បានភៀសខ្លួនឆ្លងព្រំដែនពីប្រទេសមីយ៉ាន់ម៉ា។ លោកបន្តថាក្នុងចំណោមនោះ ២.៥៧២ នាក់បានវិលត្រឡប់ទៅផ្ទះវិញ ហើយដោយនៅសល់ ២១៦ នាក់នៅលើដីថៃ។ អ្នកដែលនៅសេសសល់ភាគច្រើនជាកុមារស្ត្រីនិងមនុស្សចាស់។

លោក Tanee បាននិយាយថា រដ្ឋាភិបាលមិនមានគោលនយោបាយ ក្នុងការរុញច្រានជនភៀសខ្លួនត្រឡប់មកវិញនោះទេ ហើយពួកគេនឹងត្រូវបានយកចិត្តទុកដាក់ស្របតាមគោលការណ៍មនុស្សធម៌។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈ លោក Anutin Charnvirakul បាននិយាយថា គាត់នឹងទៅជួបជនភៀសខ្លួននៅថ្ងៃនេះ នៅក្នុងស្រុក Mae Sariang នៃខេត្តMae Hong Son ដែល ជាខេត្តដាច់ស្រយាលមួយនៅលើភ្នំនៅភាគខាងជើងប្រទេសថៃដែលមានព្រំប្រទល់ជាប់ប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើឱ្យប្រាកដថាពួកគេត្រូវបានផ្តល់ជំនួយមនុស្សធម៌ត្រឹមត្រូវ។

លោក Anutin បាននិយាយថា មន្ទីរពេទ្យរដ្ឋ ត្រូវបានរៀបចំ ដើម្បីទទួលយកជនភៀសខ្លួន ហើយប្រសិន បើមានអ្នករងរបួសច្រើនជាងមន្ទីរពេទ្យ ដែលនៅតាមមូលដ្ឋាន នឹងត្រូវបានបង្កើតឡើងដើម្បីទទួលពួកគេ។

ការហូរចូលនៃជនភៀសខ្លួននេះបានចាប់ផ្តើមកាលពីសប្តាហ៍មុន បន្ទាប់ពីកងទ័ពមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកលើទឹកដីដែលគ្រប់គ្រងដោយសហភាពជាតិការ៉ែន ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះ៕ ប្រភព៖ Bangkok Post


Telegram