វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយកាលពីថ្ងៃចន្ទថា លោកនឹងមិនទៅទស្សនកិច្ចនៅអ៊ុយក្រែននោះទេ ក្នុងអំឡុងពេលដំណើរទៅកាន់ទ្វីបអឺរ៉ុប ដែលចាប់ផ្តើមនៅសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។
ការគត់សម្គាល់របស់លោកបានកើតឡើង នៅពេលដែលអ្នកកាសែតសួរថា តើលោកមានគម្រោងទៅទសន្សកិច្ចអ៊ុយក្រែនឬយ៉ាងណា, លោក បៃដិន បាននិយាយថា«នៅក្នុងការធ្វើដំណើរនេះមិនទំនងនោះទេ» ខណៈដែល លោកបានធ្វើដំណើរកម្សាន្ត នៅលើឆ្នេរខ្សាច់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៅចុងសប្តាហ៍។
លោក បៃដិន ស្ថិត ក្នុង ចំណោម មេដឹកនាំ លោកខាងលិច ដ៏ ធំ មួយ ចំនួន ដែល មិន ទាន់ ធ្វើ ទស្សនកិច្ច នៅ អ៊ុយក្រែន ដើម្បី បង្ហាញ ការ គាំទ្រ ប្រឆាំង នឹង ការ ឈ្លានពាន របស់ រុស្ស៊ី។ កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង(Emmanuel Macron)បានចូលរួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសអាល្លឺម៉ង់ និងអ៊ីតាលី ក្នុងដំណើរទស្សនកិច្ចនៅអ៊ុយក្រែន ហើយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើដំណើរទៅទីនោះចំនួនលើកទី២ ។
សូមរម្លឹកថា កាល ពី ចុង ខែ មីនា លោក បៃដិន បាន ទៅ ដល់ ប្រទេស ប៉ូឡូញ ដែល ជាប់ ព្រំដែនខាង លិច អ៊ុយក្រែន ។ ជាមួយគ្នានេះ លោក បៃដិន កំពុងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូល៧ក្រុម នា ថ្ងៃសៅរ៍ខាងមុខនេះ បន្ទាប់មកលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដ សម្រាប់កិច្ចប្រជុំមេដឹកនាំណាតូ។
លើសពីនេះ លោកបានប្រាប់អ្នកយកព័ត៌មានថា ដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែន នឹងពឹងផ្អែកលើ«រឿងជាច្រើន ថាតើវាបណ្តាលឱ្យមានការលំបាកបន្ថែមទៀតសម្រាប់ប្រជាជនអ៊ុយក្រែន ថាតើវារំខានពីអ្វីដែលកំពុងកើតឡើងឬអត់»។
បន្ទាប់ មក លោក បាន និយាយ ថា ការ ធ្វើ ដំណើរ បែប នេះ ទំនង ជា មិន ទំនង ក្នុង អំឡុង ពេល ដំណើរ ទស្សនកិច្ច នៅ អឺរ៉ុប នេះនោះ ទេ។
បន្ថែមពីនេះ លោក បៃដិន បាននិយាយថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដោយនិយាយទៅកាន់គាត់«ស្ទើរតែបួនដងក្នុងមួយសប្តាហ៍»៕
ប្រភព៖ Sputnik