លោក ពូទីន នឹងធ្វើដំណើរទៅបរទេសជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមអ៊ុយក្រែន
អន្តរជាតិ
213

ឡុងដ៍៖ ទូរទស្សន៍រដ្ឋរុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅអតីតរដ្ឋតូចៗចំនួនពីរនៅអាស៊ីកណ្តាលក្នុងសប្តាហ៍នេះ ក្នុងអ្វីដែលនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅក្រៅប្រទេស ចាប់តាំងពីការបញ្ជាឱ្យមានការឈ្លានពានអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃទី ២៤ ខែកុម្ភៈបានសម្លាប់មនុស្សរាប់ពាន់នាក់,ជម្លៀសមនុស្សរាប់លាននាក់ទៀត និងនាំឱ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច ដែលលោកពូទីននិយាយថា ជាហេតុផលដើម្បីកសាងទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំ ជាមួយមហាអំណាចផ្សេងទៀតដូចជា ចិន ឥណ្ឌា និងអ៊ីរ៉ង់។

វិមានក្រឹមឡាំង បាននិយាយថា លោកពូទីន នឹងធ្វើទស្សនកិច្ចនៅតាជីគីស្ថាន និងតូមិននីស្ថាន ហើយបន្ទាប់មកជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo សម្រាប់កិច្ចពិភាក្សានៅទីក្រុងមូស្គូ។

នៅទីក្រុង Dushanbe លោក ពូទីន នឹងជួបជាមួយប្រធានាធិបតី តាជី លោក Imomali Rakhmon ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី និងជាអ្នកគ្រប់គ្រងដែលកាន់អំណាចយូរបំផុតនៃអតីតរដ្ឋសូវៀតមួយ។ លោក Zarubin បាននិយាយថា នៅទីក្រុង Ashgabat លោកនឹងចូលរួមកិច្ចប្រជុំកំពូលនៃប្រជាជាតិកាសព្យែន រួមទាំងមេដឹកនាំនៃប្រទេស Azerbaijan កាហ្សាក់ស្ថាន អ៊ីរ៉ង់ និងតួកមេនីស្ថាន។

លោកពូទីនក៏មានគម្រោងទៅទស្សនាទីក្រុង Grodno នៃប្រទេសបេឡារុសនៅថ្ងៃទី ៣០ ខែមិថុនា និងថ្ងៃទី ១ ខែកក្កដា ដើម្បីចូលរួមក្នុងវេទិកាមួយជាមួយប្រធានាធិបតីបេឡារុស Alexander Lukashenko ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីលោកស្រី Valentina Matviyenko ប្រធានសភាជាន់ខ្ពស់របស់រុស្ស៊ីដែលបានប្រាប់ទូរទស្សន៍បេឡារុស្សកាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោកពូទីន នៅខាងក្រៅប្រទេសរុស្ស៊ី គឺដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីដើមខែកុម្ភៈ ជាកន្លែងដែលលោកនិងប្រធានាធិបតីចិនលោក Xi Jinping បានបង្ហាញសន្ធិសញ្ញាមិត្តភាព «គ្មានដែនកំណត់»ប៉ុន្មានម៉ោងមុន ពេលអ្នកទាំងពីរចូលរួមពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងា។

លើសពីនេះ រុស្ស៊ីនិយាយថា ខ្លួនបានបញ្ជូនទាហានចូលអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពយោធារបស់ប្រទេសជិតខាង ដែលរក្សាទុកពីលោកខាងលិច ដើម្បីគំរាមកំហែងរុស្ស៊ី កំចាត់អ្នកជាតិនិយម និងការពារអ្នកនិយាយរុស្ស៊ីនៅតំបន់ភាគខាងកើត។ អ៊ុយក្រែន ហៅ ការ ឈ្លានពាន នេះ ថា ជា ការ ដណ្តើម យក ដី ៕

ប្រភព៖ Reuters

Telegram