អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ព្យុះស៊ីក្លូនត្រូពិក Seroja បានបោកបក់លើប្រទេសឥណ្ឌូណេស៊ី និងទីម័រខាងកើត កាលពីថ្ងៃច័ន្ទ (៥ មេសា) បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បង្កឱ្យមានទឹកជំនន់និងការបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១៣ នាក់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន។
ខ្យល់បក់បោកខ្លាំងនិងភ្លៀងព្យុះបានធ្វើឱ្យមានភាពលំបាក កាន់តែខ្លាំងឡើង ៗ លើបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់ពីគ្រោះមហន្តរាយកាលពីថ្ងៃអាទិត្យបានប្រែក្លាយសហគមន៍តូចៗឲ្យទៅជាដីភក់ និងបង្ខំឱ្យមនុស្សរាប់ពាន់នាក់ជម្លៀសរកទី ជម្រក។
ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បាននិយាយថា ព្យុះត្រូពិចត្រូវបានគេរំពឹងថានឹងកើតឡើងនៅថ្ងៃបន្ទាប់ ដោយសារព្យុះនេះ បណ្តាលឱ្យមានរលកសមុទ្រនៅកម្ពស់ ៦ ម៉ែត្រ។
ព្យុះស៊ីក្លូនដែលកំពុងទទួលបានកម្លាំងនេះ វារំកិលឆ្ពោះទៅឆ្នេរខាងលិចនៃប្រទេសអូស្រ្តាលី ដែលធ្វើឲ្យមានការ រាំងស្ទះ ក្នុងការ រុករកអ្នក ដែលនៅកំពុងជាប់ឃាំង។
យ៉ាងហោចណាស់មានមនុស្ស ៨៦ នាក់ ត្រូវបានស្លាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយ ៧១ នាក់ទៀតបានបាត់ខ្លួន ខណៈដែលមនុស្ស២៧ នាក់បានស្លាប់នៅទីម័រខាងកើត ដែលជាកោះតូចមួយនៃកោះចំនួន ១,៣ លានដែលស្ថិតនៅរវាងប្រទេសឥណ្ឌូនេស៊ីនិងអូស្ត្រាលី។
នៅក្នុងតំបន់East Flores ជាតំបន់ដាច់ស្រយាល់របស់ប្រទេសឥណ្ឌូណេស៊ី ដីភក់បានគ្របដណ្តប់លើផ្ទះសម្បែង ស្ពាន និង ផ្លូវ ថ្នល់ ខណៈរលកខ្លាំងៗបានរារាំងដល់ដំណើរការចូលស្វែងរករបស់ក្រុមជួយសង្គ្រោះទៅតំបន់រងការវាយប្រហារខ្លាំង។
On Lembata ជាកោះមួយនៅភាគខាងកើតតំបន់Flores ផ្នែកខ្លះនៃភូមិមួយចំនួន ត្រូវបានទឹកលិច និងដីភក់គ្របដណ្តប់ ដែល ហូរធ្លាក់ទៅឆ្នេរសមុទ្រ។
លោក ប្រធានាធិបតី Joko Widdo បានសម្តែងការចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅ ចំពោះគ្រោះមហន្តរាយដ៏អាក្រក់នេះ។
លោកមានប្រសាសន៍ក្នុងសុន្ទរកថា ទូទាំងប្រទេសថា ៖«ខ្ញុំយល់ពីទុក្ខសោកយ៉ាងជ្រាលជ្រៅ ដែលបងប្អូនយើងបានរងទុក្ខពី គ្រោះមហន្តរាយ»។ ស្ទើរទូទាំងតំបន់ អ្នកស្រុកដែលភ័យខ្លាចបានប្រមូលផ្តុំគ្នា នៅទីជម្រកបណ្តោះ អាសន្ន។
ទីភ្នាក់ងារគ្រោះ មហន្តរាយជាតិ បានប៉ាន់ស្មានថា ពលរដ្ឋឥណ្ឌូណេស៊ី១២៥លាន់ គឺមានពាក់កណ្តាល រស់នៅក្នុងតំបន់ ដែល ប្រឈមនឹងហានិភ័យបាក់ដី៕ ប្រភព៖ Channel News Asia