របបសឹកយោធាមីយ៉ាន់ម៉ា ចេញដីកាចាប់ខ្លួនកំពូលតារាល្បីៗជាបន្តបន្ទាប់ រួមទាំងតារាសម្តែងស្រីល្បីឈ្មោះ Phway Phway...!
អន្តរជាតិ
590

អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងការប៉ុនប៉ងធ្វើបាតុកម្ម ដើម្បីបំភិតបំភ័យលើអ្នករិះគន់ និងរារាំងការប្រឆាំងរបស់សាធារណៈជននោះ របបយោធាមីយ៉ាន់ម៉ា បានចាប់ផ្តើមយុទ្ធនាការ ចាត់វិធានការផ្លូវច្បាប់ ក្រោមច្បាប់ញុះញង់ប្រឆាំងនឹងអ្នកទាំងឡាយណាដែលប្រឆាំងនឹងរបបយោធា តាមអ៊ីនធឺ ណេត។ ការចាត់វិធាននេះ រួមមាន តារាល្បីៗ អ្នកសារព័ត៌មាន សកម្មជន និងសូម្បីតែសិល្បករ ដ៏មានប្រជាប្រិយក៏ដោយ ។

សម្រាប់ពេលពីរបីម៉ោងមុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលគ្រប់គ្រងដោយយោធា បានលុបចោលបញ្ជីឈ្មោះរបស់អ្នកដែល បានប្តឹងទៅនឹងមាត្រា ៥០៥ (ក) នៃក្រមព្រហ្មទណ្ឌ។ ជនណាដែលត្រូវបានផ្តន្ទាទោសតាមមាត្រា ប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ។

ប្រទេសមីយ៉ាន់ម៉ា ត្រូវបានញាំញី ដោយការតវ៉ាប្រឆាំងនឹងរបបយោធាមួយនេះទូទាំងប្រទេស ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីខែកុម្ភៈ។

ប្រជាជន បានប្រើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម បំផុត របស់ប្រទេសមួយនេះ គឺហ្វេសប៊ុក ដើម្បីចែករំលែកព័ត៌មាន ទាក់ទងនឹងការតវ៉ា ព្រមានពីការបង្ក្រាប ដែល មានការអំពាវនាវសុំការបរិច្ចាគ ហើយ ថែមទាំងជូនដំណឹងដល់ចលនាកងទ័ព ផ្សេងទៀតផងដែរ។

បុគ្គលល្បីល្បាញៗ សិល្បករ និងជនមានឥទ្ធិពលក្នុងសង្គមភាគច្រើននៃ ប្រទេសនេះ មិនត្រឹមតែចូលរួមក្នុងការធ្វើបាតុកម្មនោះទេ ប៉ុន្តែថែមទាំងបានប្រកាសបដិសេធជាសាធារណៈនិងសកម្មចំពោះរបបនេះនៅលើទំព័ររបស់ពួកគេ ដែល មានអ្នកគាំទ្រច្រើន។

គិតត្រឹមថ្ងៃច័ន្ទសប្តាហ៍នេះ យ៉ាងហោចណាស់មានមនុស្ស ៦០ នាក់ ត្រូវបានគេប្តឹងតាមមាត្រា ៥០៥ (ក) ហើយរបបនេះបានសន្យាថានឹងមានរឿងរ៉ាវជាច្រើនទៀតដែលត្រូវធ្វើដាក់ពួកគេ ។

ម្នាក់ក្នុងចំនោមអ្នកដែលមានឈ្មោះក្នុងបញ្ជីនេះគឺ ផាយ ផាយ(Phway Phway) ដែលជាតារាសម្តែងស្រី មានប្រជាប្រិយបំផុតម្នាក់នៃ ប្រទេសមីយ៉ាន់ម៉ា។ តារាសម្តែងស្រីរូបនេះហាក់ដូចជាមិនមានសិទ្ធិទទួលបណ្តឹងនេះនោះទេ។

តារាសម្តែងស្រីរូបនេះបាននិយាយថា៖ «ក្នុងនាមជាប្រជាជនមីយ៉ាន់ម៉ា ខ្ញុំមិនដែលសោកស្តាយអ្វីដែលខ្ញុំបានធ្វើនិងនិយាយទេ។ ខ្ញុំនឹងស្មោះត្រង់ចំពោះគោលការណ៍និងប្រជាជនរបស់ខ្ញុំជានិច្ច។ សូមយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នា»។

អ្នកដឹកនាំរឿងលោក ធូផេង ហ្សអ៊ូ (Htoo Paing Zaw Oo) បានឲ្យដឹងថា ខ្ញុំត្រូវបានគេប្តឹងដោយរបបនេះ នៅពេលដែលខ្លួនបានប្រកាសបញ្ជីអ្នកប្តឹងម្នាក់ទៀតកាលពីថ្ងៃអាទិត្យ ។

លោកថា«ខ្ញុំបានធ្វើវា មិនមែនគ្រាន់តែជាសិល្បករប៉ុណ្ណោះនោះទេ ប៉ុន្តែក្នុងនាមជាពលរដ្ឋម្នាក់ផងដែរ ពីព្រោះខ្ញុំជឿជាក់ថា មនុស្សគ្រប់រូបគួរធ្វើជាពលរដ្ឋល្អ។ ថែរក្សាមនុស្សគ្រប់គ្នា។ ជួបអ្នកម្តងទៀតដើម្បីអបអរជោគជ័យរបស់យើង»។

បន្ទាប់ពីការប្រកាសនេះ ក្រសួងព័ត៌មាននៃរបបនេះ បានផ្ញើសារមួយទៅកាន់បណ្តាញទូរទស្សន៍ក្នុងស្រុក ដោយបញ្ជាពួកគេមិនឱ្យចាក់ផ្សាយកម្មវិធីដែលមានពួកគេ នៅក្នុងបញ្ជី។

ក្រៅពីការដាក់ពាក្យបណ្តឹង នេះក៏បានចេញដីកាចាប់ខ្លួន ចំពោះសិល្បករនិងតារាល្បី ៗ មួយចំនួន ដែលបង្ខំពួកគេឲ្យលាក់ខ្លួន។ អ្នកដឹកនាំសម្តែងលោកលូមីន (Lu Min) ត្រូវបានចាប់ឃុំខ្លួន ចាប់តាំងពីខែកុម្ភៈ ពីបទលើកទឹកចិត្តមន្រ្តីរាជការមិនឲ្យធ្វើការក្នុងរបបយោធា៕ ប្រភព៖ The Irrawaddy ប្រែសម្រួលដោយ៖ នង ណារិន


Telegram