អន្តរជាតិ៖ សារព័ត៌មាន The Irrawaddy បានចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រជាជនមីយ៉ាន់ម៉ា យ៉ាងតិច១៤នាក់ទៀតបានសម្លាប់ កាលពីថ្ងៃពុធ នៅពេលដែលកម្លាំងបានបង្ក្រាបក្រុមបាតុករប្រឆាំងនឹងរបបនេះ តាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់នៅតំបន់ហ្គាន នៅភាគពាយព្យ និងតំបន់ហ្គោននៅភាគកណ្តាលប្រទេស។ ចំនួនអ្នកស្លាប់ពេលនេះបានកើតឡើងដល់ យ៉ាងហោច ណាស់ ៥៩៦ នាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។
យ៉ាងហោចណាស់អ្នកតវ៉ាចំនួន ១១នាក់បានស្លាប់ នៅពេលដែលកម្លាំង បានបើកការបាញ់ប្រហារទៅលើផ្លូវដែលបានបិទដោយក្រុមបាតុករ នៅសង្កាត់កាឡា (កាលី) នៃតំបន់Sagaing ប្រហែលម៉ោង ៥ ព្រឹកថ្ងៃពុធ។
អ្នកស្រុក បានទប់ទល់នឹងការវាយប្រហារដ៏ឃោរឃៅដោយប្រើកាំភ្លើងច្នៃ ។ មនុស្សជាង ១០ នាក់បានរងរបួស ខណៈដែលមនុស្ស ១៨ នាក់រួមទាំងអ្នកឈរមើលត្រូវបានចាប់ខ្លួន។
ប្រជាពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន The Irrawaddy នៅល្ងាចថ្ងៃពុធ ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១១ នាក់ ហើយដែលចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង។
ក្នុងចំណោមអ្នកស្លាប់ទាំង ១១ នា ក់ មាន ៨នាក់ ត្រូវបានសម្លាប់ នៅពេលដែលប៉ូលីសនិងទាហានបានបាញ់រំសេវផ្ទុះក្នុងការវាយប្រហារទៅលើរបាំងផ្លូវ។ និស្សិតសាកលវិទ្យាល័យម្នាក់ឈ្មោះ Ko Arkar Thu Aung អាយុ ២២ ឆ្នាំ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេសម្លាប់កាលពីព្រឹកព្រលឹម។
ជនស៊ីវិល២នាក់ត្រូវបានសម្លាប់ដោយកម្លាំងយោធា នៅពេលដែលពួកគេបានបើកការបាញ់ប្រហារ នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅក្នុងតំបន់បាហ្គោន ក្នុងអំឡុងពេលនៃការបង្ក្រាបទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារកាលពីព្រឹកថ្ងៃពុធ។
បាតុករប្រឆាំងរដ្ឋប្រហារអាយុ ២០ ឆ្នាំ និងបុរសអាយុ ៤៨ ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីអ្នកទាំងពីរត្រូវបានបាញ់ចំក្បាល។ ប្រជាជនមួយចំនួនបានរងរបួសនិងអ្នកតវ៉ា មួយចំនួនត្រូវបានចាប់ខ្លួន៕ ប្រភព៖ The Irrawaddy