មុននេះបន្តិចTempo trisតារាចម្រៀងរ៉េប ចេញអាល់ប៊ុមចម្រៀងដំបូងចំនួន 5 បទ
សិល្បៈកម្សាន្ត
744

តារារ៉េប Tempo tris ដែលមានសមត្ថភាពខ្ពស់ដែលអាចធ្វើចម្រៀងនិពន្ធបទភ្លេងនិងធ្វើមេឡូឌីហើយថតសម្លេងនិងកែសម្រួលបទខ្លួនឯងបានទៀត ( Producer Mixed & Mastered ) ដោយមុននេះបន្តិចលោកTempo tris បានបញ្ចេញបទចម្រៀងនៅក្នុងអាល់ប៊ុមចំនួន ៥ បទ ទី១ ចំណងជើង ឱ!ណាជីវិតកំសត់អើយ ទី២ EYES ON ME ទី៣ BABY ដែលច្រៀងជាមួយលោក Rawyer ទី៤ ងូតទឹក ទី៥ COVID ដេកផ្ទះ ៕

ក្នុងបទចម្រៀង៥បទខាងលើ បានបង្កត់នូវអត្ដន័យយ៉ាងជ្រាលជ្រៅផ្ញើរសារដាស់តឿនស្មារតី អប់រំ មានលាយឡំជាមួយឧបករណ៍ភ្លេងខ្មែរយ៉ាងសម្បូរបែប ច្របាច់ បញ្ជូលជាមួយយ៉ាងពិរោះ៕

នៅក្នុងអាល់ប៊ុមចម្រៀងនេះបើយោងតាមលោក Tempo tris បានឲ្យដឹងលោកនិងក្រុមការងារបានចំណាយពេលវេលាធ្វើយ៉ាងសម្រិតសម្រាងទម្រាំបានមួយបទៗ ៕

ហើយប៉ុន្មានថ្ងៃមុនដែលលោក Tempo tris ពេលមិនទាន់បានចេញបទចម្រៀងក្នុង Album លោកក៏បានចេញវីដេអូមួយនិយាយពីការធ្វើ Albumចម្រៀងរបស់លោកដែរ ប្រិយមិត្តអាចចូលទៅទស្សនាតាម link នេះបានhttps://youtu.be/6-PVKXs1Nqc

បើប្រិយមិត្តចង់ដឹងថាបទចម្រៀងទាំង 5 បទខាងលើមានការពិរោះយ៉ាងម៉េចសូមចូលស្ដាប់តាមlink មួយនេះhttps://youtube.com/playlist?list=PLPRr_AHPlPDU8sWdi7Eq7musoBLf_abap


Telegram