ខាត់ សុឃីម បង្ហោះស្វែងរកសប្បុរសធម៌មានចិត្តបុណ្យទាំងយប់ សូមជួយផ្តល់ឈាម ដល់នាយ ខាត់ចំរើន ផង ដើម្បីសង្គ្រោះជីវិត ...
សិល្បៈកម្សាន្ត
322

កាលពីវេលាម៉ោង ១០ និង៣០នាទី យប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ គេឃើញសិល្បរក សិល្បការិនី ក៏ដូចជា អ្នកនាង ខាត់ សុឃីម ផ្ទាល់ បានបង្ហោះនៅលើ គណនីFacebook របស់ខ្លួន ដោយប្រកាស ស្វែងរកសប្បុរសធម៌ ជួយឈាម ជូនប្អូនរបស់អ្នកនាង គឺ លោក ខាត់ ចំរើន ដែលកំពុងសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។

ការបង្ហោះនេះ ពោរពេញដោយក្តីបារម្ភពីប្អូន ដោយ អ្នកនាង ខាត់ សុឃីម បានសរសេរថា « ប្អូនខ្ញុំ ខាត់ ចំរើន ត្រូវការ ឈាម ៧ប្លោក

មានបងប្អូនណា ចិត្តបុណ្យសូមជួយផ្ដល់ឈាមជូនប្អូនខាត់ ចំរើន ផងបានទេ សូមបងប្អូនមេត្តាជួយប្អូនខ្ញុំផង ដោយក្ដីគោរពនឹងអំពាវនាវ នេះជាលេខគាត់

012534444/069342223 និងភ្ជាប់ពីមួយរូបពិបាកចិត្ត និងម្រាមដៃសំពះ ផងដែរ » ។

សូមបញ្ជាក់ផងថា នាយ ខាត់ ចំរើន ត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យ តាំងពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ដើម្បីសង្គ្រោះព្យាលនៅនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយមានជំងឺ រលាកថ្លើម ខណៈដែលរហូតមកទល់ពេលនេះ នាយ ខាត់ចំរើន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ និងកំពុងត្រូវបានការឈាម ដើម្បីផ្លាស់ប្តូរជាប់ជាប្រចាំ ផងដែរ ដូច្នេះសូមសប្បុរសជន មេត្តាជួយដល់គាត់ផង ៕ 


Telegram