សិល្បៈ ៖ ប្រិយមិត្តពិតជាបានជ្រាបហើយ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព អេដា បានដឹកដៃគូស្នេហ៍ជនជាតិបរទេស រូបសង្ហា ប្រារព្ធពិធីភ្ជាប់ពាក្យកាលពីព្រឹកថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ ក្រោយគូស្នេហ៍រូបសង្ហាលត់ជង្គង់សុំនាងរៀបការ ដែលពិធីនោះ មានការរៀបចំតុបតែងយ៉ាងល្អប្រណីត និងមានការអញ្ជើញមិត្តភក្ដិក្នុងរង្វង់សិល្បៈ សុទ្ធសឹងតែជាតារាល្បីៗ ចូលរួមអបអរសាទរថែមទៀត ។
លុះនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ រំលងបាន៤ខែ ស្រាប់តែ តារាចម្រៀងស្រី អេដា ទម្លាយពីដំណឹងល្អរបស់អ្នកទាំង២ ឲ្យមហាជនបានដឹងតែម្តង ដោយ អេដា កំពុងពរពោះកូនដំបូង ។
ក្នុងនោះ យោងតាមផេករបស់ អេដា ផ្ទាល់ បានបង្ហោះទាំងស្រុងថា «ដរាបណាបេះដូងរបស់យើងពោរពេញទៅដោយក្តីស្រលាញ់
ជីវិតរបស់យើង នឹងជួបតែភាពរីករាយ ហើយសុភមង្គលដែលមិនអាចកាត់ថ្លៃបានមួយទៀត ក៏កំពុងតែធ្វើដំណើរមករកពួកយើងផងដែរ
អរគុណសំរាប់ការប្រទានពរជ័យមួយនេះ With love comes joy!
Another blessing is coming our way. We are very thankful and grateful. A&A » ។
ទន្ទឹមការដំណឹងល្អនេះ ក៏មានបណ្តាអ្នកគាំទ្រ ចូលទៅខមមិនជូនពរ និងអបអរសាទរចំពោះអ្នកទាំង២ ជាច្រើនផងដែរ ៕