ខាត់ សុឃីម ចុះពីលើយន្តហោះភ្លាមស្រវ៉ាតទៅមើល ខាត់ ចំរើន នៅមន្ទីរពេទ្យ ពោលពាក្យអួលដើមក «ចង់រស់ណាស់ ឃើញម្តាយនិងបងទៅដល់ មិនដឹងកម្លាំងមកពីណា ស្ទុះមកឈរដោយខ្លួនឯង ..»
សិល្បៈកម្សាន្ត
355

មហាជនពិតជាបានជ្រាបហើយ មួយរយៈចុងក្រោយនេះ តារាកំប្លែង នាយ ខាត់ ចំរើន បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ តែពេលនេះ លោក ខាត់ ចំរើន បានចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកបន្ទប់សម្រាកធម្មតាវិញហើយ ដោយសារត្រូវបញ្ចូលឈាម ខណៈ តារាកំប្លែងលោក ខាត់ ចំរើន មានជំងឺរលាកថ្លើម ហើយអ្នកនាងផ្ទាល់ ជាបង ទើបតែដឹងដំណឹង ថាប្អូនឈឺ នៅពេលដែលអ្នកនាង ចេញដំណើរមកកាន់ទឹកដី សហរដ្ឋអាមេរិក ដឹងថាប្អូនឈឺ តែមិនដឹងថា ប្អូនឈឺធ្ងន់ នោះទេ លុះដេញឲ្យឡើងមកពេទ្យនៅភ្នំពេញ ទើបដឹងលទ្ធផល បែបនេះ។

ក្រោយពីដំណើរកម្សាន្តទៅបរទេសមួយរយៈ ពេលនេះ តារាពហុជំនាញ ខាត់ សុឃីម និងក្រុមគ្រួសារ រួមទាំងអ្នកម្តាយ ក៏បានត្រឡប់មក មាតុប្រទេសកំណើតវិញ ហើយគ្រាន់តែចុះពីលើយន្តហោះភ្លាម ខាត់ សុឃីម ស្រវ៉ាតទៅមើល ខាត់ ចំរើន នៅមន្ទីរពេទ្យ និងបានពោលពាក្យអួលដើមក ចង់រស់ណាស់ .. គ្រាន់តែឃើញម្តាយនិងបងទៅដល់ភ្លាម មិនដឹងកម្លាំងមកពីណាទេ ស្ទុះមកឈរដោយខ្លួនឯង អ៊ីចឹងបានថា កម្លាំងចិត្តសំខាន់ណាស់.. ។

ក្នុងឃ្លីបវីដេអូនោះ នាយ ខាត់ ចំរើន ហាក់មានទឹកមុខស្រស់ស្រាយជាងធម្មតា ដោយសារបានកម្លាំងចិត្ត និងការជូនពរពីសំណាក់ ម្តាយ និងបងស្រី និងបានអរគុណដល់សប្បុរជន ដែលបានជួយផ្តល់ឈាម ដល់នាយ ខាត់ ចំរើន ផងដែរ ៕


Telegram