ថ្មីៗនេះនៅលើបណ្តាញសង្គម បានផ្ទុះការវែកញែកយ៉ាងខ្លាំងទាំងក្នុងTikTok ទាំងក្នុងFacebook ជុំវិញការសូមណូមពរឲ្យមានការដូរឈុតតំណាងជាតិ របស់Miss Grand Cambodia 2022 ដែលជាឈុតគោព្រៃ របស់តំណាងខេត្តមណ្ឌលគិរី សម្រាប់យកទៅប្រកួតលំដាប់អន្តរជាតិ Miss Grand International 2022 នៅប្រទេសម៉ាឡេស៊ី ។ ខណៈបណ្តាអ្នកគាំទ្រនៅកម្ពុជា ត្រេកអរចំពោះសម្រស់របស់បវរកញ្ញា ឯក របស់កម្ពុជាយើងហើយ តែបែរជាមកស្រង៉ាកចិត្តនឹងឈុត គោព្រៃ ដែលមានលក្ខណៈសាមញ្ញាធម្មតា បើប្រៀបនឹងឈុតតំណាងជាតិ របស់ប្រទេសផ្សេងៗ ដូច្នេះទោះបីសម្រស់បវរកញ្ញា ស្អាត ល្អ ប៉ុណ្ណាក៏មិនអាចឈ្នះគេបានដែរ ។ ប៉ុន្តែជុំវិញរឿងរ៉ាវនេះ ទោះបីមានការរិះគន់ និងសូមណូមពរយ៉ាងណាក៏ដោយ ក៏ខាង កម្មវិធីMiss Grand Cambodia 2022 មិនបានអើពើ ឬក៏ផ្លាស់ប្តូរនោះដែរ ។ ស្របពេលដែល ផេ ក ផ្លូវការ Miss Grand Cambodia ក៏ បាន ចេញ មុខ មក ទទូច សុំ មហាជន ឲ្យ ជួយ Vote ឲ្យ កញ្ញា ពេជ្រ វ ត្តី សា រ៉ាវ ឌ្ឍី ខណៈ ការ សុំ នេះ ត្រូវ បាន អ្នកលេង បណ្ដាញ សង្គម ធ្វើការ ចំអក ឡក លើ យ យ៉ាង ចាស់ដៃ តែ ម្ដង ។
ក្នុងនោះ យោងតាមការបង្ហោះរបស់ តារាសម្តែង Pey Pey Dy បង្ហោះនៅវេលាម៉ោង១២យប់ ថ្ងៃត្រង់ទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានសរសេរទាំងស្រុងថា « កុំដៀលក្បាលអ្នកគាំទ្រថា «ល្ងង់មិនស្គាល់ពីរបៀបvoteមិនស្គាល់app ល្ងង់មិនចេះអីសោះ» នែ ក្រែងឆ្នាំមុនៗ បានក្បាលពួកអ្នកគាំទ្រអស់នេះ ដុតដៃដុតជើង vote អោយតើ មិនចឹងស្មានតែបានចូលtop? កុំដៀលក្បាលអ្នកគាំទ្រថា “បើពូកែរិះគន់ បង្កើតកម្មវិធី ហើយsponsor កុំបានតែរិះគន់”
នែ គេរិះគន់ចង់អោយកែ ចង់អោយល្អ ហើយព្រោះតែគេគ្មានសមត្ថភាពបង្កើតកម្មវិធី គ្មានលុយជួយsponsorហ្នឹងហើយ បានគេមានតែខំជួយកែលំអ ខំជួយស្ថាបនា ហើយខំជួយvoteអោយរាល់ឆ្នាំ មិនបើកចិត្តទទួលការរិះគន់ បកក្បាលខាំទាំងទទឹងទិស
បើមើលឃើញល្អ ក៏គ្មានក្បាលអាណាទៅថាអីដែរ សឹងតែមួយប្រទេស គេមិនពេញចិត្ត តែមិនយកគំនិតមហាជន បែរជាគិតថាគេជាន់ពន្លិច ប្រកាន់ខ្ជាប់តែគំនិតឯងប៉ុន្មាននាក់ហ្នឹង ហើយតាំងមកស្រែកថា អោយខ្មែរគាំទ្រខ្មែរ បើពូកែ បើមានលុយណាស់ ជួលគេបង្កើតaccount like share បុកលុយvoteទៅ ពួកអ្នកគាំទ្រល្ងង់ ពួកអ្នកគាំទ្រខោមិនខោអាវមិនអាវ ពួកអ្នកគាំទ្រក្រដូចពួកខ្ញុំ ជួយអីក៏មិនបានណាស់ណាដែរ
ក្រែងមានលុយណាស់ ធ្វើទៅបង បងធ្វើមើល ធ្វើអោយឡូយដូចសំដីបងតិចមើល
អូនធុញហាស មែនតើ អូនធុញហាសៗៗ » ។
តើបងប្អូនយល់យ៉ាងណាដែរ ?