នៅ២០២២នេះមានមនុស្សជាច្រើនដែលនិយមនូវការចាក់សាក់ ដោយវាគឺជាសិល្បៈម៉្យាងដែលត្រូវបានគេដឹងថាមានដើមកំណើតជាយូរលង់ណាស់មកហើយ។ មនុស្សមួយចំនួនវិញ គឺបានសាក់រូបនៅលើស្បែកស្ទើរតែពេញរាងកាយរបស់ពួកគេ ព្រោះតែស្រលាញ់ចូលចិត្ត។ ការសាក់នីមួយៗសុទ្ធតែបង្កប់នូវអត្ថន័យរបស់វាផ្សេងៗគ្នា។
មិន ថា ប្រទេស មានការ រីកចម្រើន ប៉ុនណា ទេ ចំពោះ សិល្បៈ ចាក់ សាក់ នៅតែ បន្ត មាន ការ រើស អើង តិច ឬ ច្រើន និង មាន ការ មិន ពេញ ចិត្ត ពី មនុស្ស នៅ ក្នុង សង្គម ដោយសារ ស្នាម សាក់ ច្រើន មាន នៅ ដង ខ្លួន មនុស្ស ដែល មិន មាន ការងារ ពិត ប្រាកដ ជា ជន ពិភព ងងឹត មិន ទទួល បាន ការ ផ្ដល់ តម្លៃ។
ការចាក់សាក់គឺត្រូវបានគេអនុវត្តនៅទូទាំងពិភពលោកតាំងពីសម័យយុគសម័យថ្មរំលីងមកម្ល៉េះ ដោយភស្តុតាងនៃការចាក់សាក់គឺមាននៅក្នុងមរតកសិល្បៈបុរាណ និង កំណត់ត្រាបុរាណវិទ្យាជាដើម។ មួយវិញទៀតពួកគេបានរកឃើញស្នាមសាក់ចាស់បំផុតនៅលើរាងកាយរបស់ Iceman ដែលមានអាយុកាលចន្លោះពីឆ្នាំ ៣៣៧០ ដល់ ៣១០០ មុន គ.ស។ ក្រុម អតីត សិស្សដែលធ្លាប់រៀនសាក់នៅហាងសាក់RSD និងមានអ្នកជំនាញសាក់រួមអាជីបជាច្រើននាក់នៅស្រុកខ្មែរ បាន បង្កើត កម្មវិធី ជួបជុំ យ៉ាង អធិកអធម និង ស្នើ ឱ្យ មាន កម្មវិធី ជួបជុំ ក្រោយ បែក គ្នា អស់ ជាច្រើន ឆ្នាំ ។
កម្មវិធី ជួបជុំ នេះ បាន ប្រព្រឹត្តទៅ កាលពី រាត្រី ថ្ងៃ ទី ៩ ខែ កញ្ញា ឆ្នាំ ២ ០ ២ ២ ផ្លូវ1003 ផ្ទះ219 សង្កាត់ភ្នំពេញថ្មី សាខាថ្មីម៉ងគឺ RSD X គឺសាខាទី10 ហើយសាខាថ្មីគឺនៅខាងសែនសុខនៅនៅផ្លូវតែមួយជាមួយ ម៉ាក្រូ( makrocambodia )គឺនៅបុរីពិភពថ្មី Eon2 រាជធានីភ្នំពេញ ក្រោមអធិបតីភាព ស្ថាបនិ 3នាក់ ដែលរួមគំនិតបង្កើតដំបូង មាន លោក Rsd sidin លោកRsd siden និង Rsd yudy ដែល ហាងសាក់RSD បានបង្កើតតាំងពីឆ្នាំ 2011 រហូតមកដល់ឥលូវរយះពេល 11 ឆ្នាំ មកហើយ ។
បើ តាម លោក RSD siden គ្រូសាក់ ជំនាញ មាន ដើមកំណើត នៅភ្នំពេញ ចំពោះ វិជ្ជាជីវៈ ខាង សាក់ នេះ មក ពី មាន ដុង ប៉ុន្តែ ក៏បាន រៀន ជំនាញ នេះ យ៉ាង ច្បាស់ លាស់ មិនអោយចាញ់បរទេសទេ រួមចំណែក រៀបចំ កម្មវិធី នេះ បាន ឱ្យ ដឹង ថា កម្មវិធី ជួបជុំ មិត្ត ចាស់ និងកូនសិស្សរៀនធ្លាប់រៀននៅRSD ពីមុនមក ដ៏ ក ម្រ នេះ ធ្វើឡើង ដើម្បី បង្កើន នូវ មិត្តភាព សាមគ្គីភាព រំលឹក អនុ ស្សា វ រី យ៍ ល្អ ៗ និង ជា ការ ចងចាំ ទាំងឡាយ កាលពី នៅ សិក្សា ជាមួយគ្នា រវាង មិត្តភក្តិ ចាស់ៗ ដែល បាន បែកគ្នា អស់ រយៈពេល ជាង យូរ និង ធ្វើ បច្ចុប្បន្នភាព នៃ ការ វិវត្ត ការផ្លាស់ប្តូរ ខ្លួន បន្ទាប់ពី បញ្ចប់ ការសិក្សា រយៈពេល កន្លងមក ។ ជាពិសេស ផ្លាស់ប្តូរ បទ ពិសោធ ចែករំលែក នូវ អ្វី ដែល ថ្មី ដល់គ្នា ទៅវិញទៅមក ។
អតីត សិស្សសាលា រៀន ហាងសាក់ RSD កំលុង ឆ្នាំ ២ ០ ១ ៤ បាន និយាយ ថា « កម្មវិធី នេះ ពិតជា ល្អ មែនទែន សម្រាប់ ខ្ញុំ និង មិត្តភក្តិ ដទៃទៀត ដែល មានឱកាស បាន ជួបជុំ មិត្តភក្តិ ចាស់ បន្ទាប់ពី បែកគ្នា អស់ រយៈពេល ជាយូរ ។ សង្ឃឹម ថា ឆ្នាំក្រោយៗ ធ្វើ បាន កាន់តែ ធំ ទៅ ៗ ហើយ បើ ឱកាស ក្រោយ ឬ ឆ្នាំក្រោយៗ មាន កម្មវិធី ហ្នឹង ទៀត ខ្ញុំ នឹង ចូលរួម ទៀត ។ »
ជាមួយគ្នាផងដែរ លោក Rsd sidin ដែលជារៀមច្បង ស្ថាបនិRSD បាន ថ្លែង ចំណាប់អារម្មណ៍ យ៉ាង ដូច្នេះ « ខ្ញុំ ពិតជា មាន ក្តី សោមនស្ស រីករាយ និង រំភើប ក្រៃលែង ដែល បាន ចូលរួម ក្នុង កម្មវិធី ជួបជុំ ដ៏ ក ម្រ និង ប្រកបដោយ អត្ថន័យ មួយ នេះ ជាមួយជាងសាក់ចាស់ និងកូនសិស្សទាំងអស់ ។ កម្មវិធី នេះ អាច និយាយ បាន ថា ជា កម្មវិធី ដែល អាច និយាយ បាន ថា ជា ព្រឹត្តិការណ៍ ដ៏ មាន សារៈសំខាន់ បំផុត ដែល មាន ការចូលរួម យ៉ាង ច្រើន ពីសំណាក់ លោកគ្រូ អ្នក គ្រូ និង អតីត សិស្ស សាក់ពីមុនមក » ។
លោក បន្ថែម ថា នេះ ជា ការ ឆ្លុះ ប ញ្ចាំ ង មួយ ដែល មិន អាច កាត់ថ្លៃ បាន ចំពោះ អតីត សិស្ស ដែល បាន សម្រេច នូវ ភាព អស្ចារ្យ ដែល ក្លាយ ជា សសរទ្រូង សម្រាប់ គ្រួសារ និង មានជីវិត គ្រួសារ មួយ ដ៏ ពេញលេញ មានមុខ របរ មួយ ច្បាស់លាស់ បន្ទាប់ពី បញ្ចប់ ការសិក្សា រយៈពេល យូរឆ្នាំ កន្លងមក។
ការ ជួបជុំ អតីត សិស្សនិងបងប្អូនអ្នកសាក់ទាំងអស់ នេះ ក៏មាន ការរៀបចំ ពិធី ជូន អនុ ស្សា វ រី យ៍ ដូចជាថតរូបជុំគ្នា ដល់ លោកគ្រូ អ្នក គ្រូ ដែល និង ជា អ្នក ធ្លាប់ បង្ហាត់បង្រៀន កាលពី កន្លង ផង ដែរ៕