តាមការបង្ហោះរបស់លោក គួច ខេវិន នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បានសរសេរទាំងស្រុងថា វិវាទពាក្យសម្តីដែលឈានទៅដល់អរិភាព រវាងក្រុមគ្រួសារអ្នកនាងខាត់ សុឃីម តារាចម្រៀងពហុជំនាញ ជាមួយនឹងលោកអ៊ុយ ដារុន ជាម្ចាស់ផលិតកម្មមួយនៅអាម៉េរិក ដែលជាអ្នកឧបត្ថម្ភការច្រៀងរាំនៅទីនោះ បានក្លាយទៅជាវេទិកា ត្មិៈតេះដៀលគ្នាយ៉ាងកក្រើកនៅលើបណ្តាញសង្គមFacebook ។
មិនតែប៉ុណ្ណោះ លោក គួច ខេវិន បានបន្តទៀតថា វារាលដាលទៅដល់បណ្តាអ្នកគាំទ្រម្ខាងៗ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺការប្រើ ពាក្យប្រមាថចំពោះជាតិសាសន៍ខ្មែរដូចគ្នាមើល ងាយមើល ថោកជនជាតិដើមភាគតិច(ព្នង)ដោយភាពអគតិ មិនស្គាល់ពូជអម្បូរដូនតា ឪពុកម្តាយជា"ខ្មែរ" ដូចគ្នា បើទោះជាម្ខាងរស់នៅជាន់ដីកំណើត ឯម្ខាងខ្ចាត់ព្រាត់ទៅនៅអាស្រ័យលើដីគេក៏ដោយ ។
លោក គួច ខេវិន បន្តថា ក្នុងនាមជាមនុស្សម្នាក់ ជាជនរួមជាតិរួមភាសានឹងស្នេហាចំពោះវប្បធ៌ម ប្រពៃណីទំនៀមទម្លាប់ អរិយធ៌ម សុជីវធ៌ម សិលធ៌ម និងគុណធ៌មខ្មែរ ប៉ុន្តែខ្ញុំធ្លាប់បានរស់នៅរៀនសូត្រ ធ្វើការងារ ធ្វើការរកស៊ីនៅអាម៉េរិករហូតធុញទ្រាន់ ខ្ញុំមានសំណូមពរប្រកប ដោយ ភាតរភាពចំពោះបណ្តាមិត្តដែលចូលទៅ បញ្ចេញមតិcommentsក្នុងរឿងវិវាទរបស់អ្នកនាង ខាត់ សុឃីម នឹងលោកអ៊ុយ ដារុន សូមមេត្តាកុំប្រើនូវពាក្យសម្តីដែលមិនថ្លៃថ្នូរចំពោះតារាៗនៃរង្វង់សិល្បៈខ្មែរជា ទូទៅ ចំពោះខ្មែររស់នៅក្នុងប្រទេសកំណើត ប្រកបដោយកិត្តិយសនិងសេចក្តីថ្កៃថ្នូរ រួមទាំងជនជាតិដើមភាគតិចនានានៃអំបូរខ្មែរ ។ដ៏រាបណាអ្នកនៅតែលេបបាយ លេបនំបុ័ងចូលទៅក្នុងពោះចូរកុំប្រមាថអ្នកស្រែ ដ៏រាបណាអ្នកនៅតែនិយាយភាសាខ្មែរចូរកុំប្រមាថជាតិសាសន៍ខ្មែរដែលជាជាតិសាសន៍ឲ្យកំណើតដល់អ្នក !តើអ្នកមានអ្វីដែលមហស្ចារ្យណាស់ណាទៅ? បើត្រូវនិរទេសខ្លួនទៅពួនសម្ងំសន្សំសុខក្រោមសំយ៉ាបដីគេនោះ? សូមប្រើសភាវៈជាមនុស្សប្រើតម្រិះប្រាជ្ញាជាជនមានគតិ និងសតិគ្រប់គ្រាន់សញ្ជឹងថា "មានអ្វីៗជាច្រើនដែល លុយរបស់អ្នកទិញវាមិនបាននោះឡើយ" ៕ ទាំងនេះជាការលើកឡើងរបស់លោក គួច ខេវិន តើបងប្អូនយល់យ៉ាងណាដែរ ៕