ប្រិយមិត្តពិតជាបានជ្រាបហើយ កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ កម្មវិធីThe Voice Kids Cambodia បានចាក់បញ្ចាំងការប្រឡងរបស់បេក្ខជនប្រុសស្រីតូចៗ ដែលសុទ្ធតែពោរពេញដោយសមត្ថភាព ចូលមកប្រកួត ។
ក្នុងនោះ ដល់វេនកុមារី ម្នាក់ដែលមានឈ្មោះ ថា ស្រីណុច បានចូលមកប្រកួតនៅលើឆាក ដោយបកស្រាយចម្រៀងមួយបទ តែគួរឲ្យសោកស្តាយ ក្មេងតូចនេះ មិនបានទទួលបានការចុចប៊ូតុង រើសយកពីគណៈកម្មការទាំង៣រូបនោះទេ ។ ប៉ុន្តែក្រោយសាកសួរពីជីវិតរស់នៅប្រចាំថ្ងៃ បានធ្វើឲ្យគណៈកម្មការទាំង៣រូប ក៏ដូចជាមហាជនក្នុងប្រទេស ក្នុងកើតមានក្តីអាណិតជាខ្លាំង ចំពោះការលំបាក និងការស៊ូរបស់ក្មេងស្រីខាងលើ ដែលគ្មានសូម្បីតែខោអាវស្លៀកមកប្រឡង ហើយរ៉ូបដែលខ្លួនស្លៀកមកប្រឡងពេលនេះ គឺជារ៉ូបដែលអ្នកគ្រូពេទ្យម្នាក់ អាណិតបានឲ្យមកបានឲ្យមកខ្លួន ។
ពេលនេះ តារាចម្រៀង ពេជ្រ សោភា បានជួបផ្ទាល់ជាមួយនឹងប្អូនស្រី ថា ស្រីណុចហើយ និងបានបង្ហោះយ៉ាងដូច្នេះ ទាំងស្រុងថា « (បើបងប្អូនពិតជាចង់ជួយមែនគឺអោយគ្នាបានរៀន)
មានចរិកល្អ សម្លេងអាចប្រើបានច្រើន ទាំងបទញ៉ាក់នឹងស្លូ អោយសាកច្រៀងអោយស្តាប់មិនល្អទាំងអស់តែអាចនិយាយថា ធំឡើងអាចច្រៀងបានច្រើន ចូលចិត្តលេងហ្គីតា ពូកែ តែមីងសុំអោយក្មួយរៀនសូត្រសិន អោយសសេរពាក្យក្នុងចិត្តសំរាប់ជួយគ្រួសារនាថ្ងៃមុខ ជីវិតជាការតស៊ូ គាត់នៅក្មេងណាស់សំរាប់ខ្ញុំគិតបើចង់ជួយគាត់គួរអោយគាត់បានរៀនសូត្រ កុំយកពេលគ្នារៀនមកអោយគ្នាធ្វើការ គឺអាចបែកគំនិតក្មេង បើស្រលាញ់ពិត អាណិតពិត ជួយគ្នាអោយបានរៀន មួយទៀតហៅកែចាក់ច្រមុះ ថតសម្អាង កាពិតគ្នាចង់មានកន្លែងនៅភ្នំពេញ ចង់មើលពាក្យក្នុងចិត្តគាត់សសេរនោះទេ?ខ្ញុំសុំមិនថតវីដេអូ ព្រោះមិនដឹងថតធ្វើអី សូមអរគុណ » ៕