គួច ខេវិន រិះគន់អ្នកសម្ភាសន៍ លោកតា មិនសារិន ជុំវិញរឿងឪពុកអ្នកនាងអ៊ុំ សុវណ្ណនី ដែលជាតារាឯកភាពយន្តកម្ពុជា
សិល្បៈកម្សាន្ត
333

យោងតាមការបង្ហោះរបស់លោក គួច ខេវិន បានសរសេរទាំងស្រុងថា « មិនចង់ទាស់ មិនចង់ទើស មិនចង់ប៉ះចង់ពាល់ជាមួយនរណាម្នាក់ដោយសារតែរឿង របស់អ្នកដ៏ទៃនោះទេ ប៉ុន្តែវាឆ្គងភ្នែក វាហ៊ឹងត្រចៀកពេកទើបលូកមាត់និយាយលេងបន្តិចជុំវិញរឿងលោកឪពុកអ្នកនាងអ៊ុំ សុវណ្ណនី នឹងអ្នកនាងអ៊ុំ សុវណ្ណនី(តារាឋកភាពយន្តរបស់កម្ពុជា)ព្រមទាំងម្តាយ និងកូនៗរបស់អ្នកនាង ៣នាក់ផ្សេងទៀត។ ទិដ្ឋភាពខាងក្រៅជាមួយនឹងការផ្សាយព័ត៌មានបែបនៅឆ្ងាយពីវិជ្ជាជីវៈ ឬអាចនិយាយម៉្យាងទៀតថា មិនមានសញ្ញាប័ត្រ"សារគមនាគមន៍" វាបានធ្វើឲ្យអ្នកទទួល ព័ត៌មានមានភាពភ័ន្តច្រឡំ ឬលំអៀងគ្មានយុត្តិធ៌មទៅលើប្រភពម្ខាងៗ ប្រាសចាកពីក្បួនខ្នាត ឬក្រមសិលធ៌ម របស់អ្នកសារព័ត៌មាន?»។

លោក គួច ខេវិន បានបន្តថា« អ្នកកាសែតបានជួប បានសួរលោកតាមិន សារិនឬតាម៉ែន ដែលជាឪពុក អ្នកនាងអ៊ុំ សុវណ្ណនី ដែលថ្លែងសារទុក្ខរៀបរាប់ពីក្តីវេទនាក្នុងគ្រានេះ ដែលថាអតីតប្រពន្ធ កូន(នាងអ៊ុំ សុវណ្ណនី)រួមទាំងចៅៗ ៣នាក់ទៀតបាន បោះបង់គាត់ចោល ទោះគ្រាលំបាកតោកយ៉ាកយ៉ាងណាក៏មិនខ្ខីរវល់អើពើ។ បើមើលទៅស្តាប់ទៅគឺគួឲ្យខ្លោចចិត្តអាណិត សង្រោកសង្រេងចំពោះតាម៉ែនមែនទែន? ក៏ប៉ុន្តែតើអ្នកសម្ភាសន៍បានភ្ជាប់ទំនាក់ទំនងសាកសួរឲយអ្នកនាងអ៊ុំ សុវណ្ណនីជាកូន និងអតីតប្រពន្ធ ចៅៗរបស់តាម៉ែន បានឆ្លើយបំភ្លឺគ្រប់បញ្ហា ដើម្បីភាពយុត្តិធ៌មលើប្រព័ន្ធផ្សព្វផ្សាយនេះបានទេ? អ្នកនាងសុវណ្ណនីដែលរសាត់អណ្តែតពីស្រុកខ្មែរទៅផ្ញើខ្សែជីវិតនៅលើដីអាម៉េរិក ខំស៊ូប្រឹងប្រែងហួសសមត្ថភាពខ្លួនជាស្រី អាចធានាម្តាយនិងកូននាង ៣នាក់ទៀតឲ្យទៅរស់នៅសហរដ្ឋអាម៉េរិកដោយស្របច្បាប់ តើពេលនោះតាម៉ែន មានដង្ហើយរកប្រពន្ធ កូនឬចៅ ឲ្យមកជួបដែរទេ?ហេតុអីក៏គេទុកគាត់ឲ្យនៅស្រុកខ្មែរតែឯកឯង? ចម្លើយគឺមានតែប្រពន្ធកូនចៅ របស់តាម៉ែនប៉ុណ្ណោះដែលឆ្លើយបាន?សូម្បីតែតាម៉ែនក៏ឆ្លើយជំនួសមិនបានដែរ?។ ប្រសិនបើអាច ឬមានការផ្សាយលើកក្រោយៗទៀត សូមលោកអ្នកសួរមេត្តាកែពាក្យខ្លះៗផង តួយ៉ាង"លោកតាមានអាយុប៉ុន្មានហើយ" មិនមែនលោកតាមានព្រះជន្មប៉ុន្មានហើយនោះទេ ។ វាខុសឋានានុក្រមនៃពាក្យខ្មែរ"ពាក្យក្សត្យ ពាក្យសង្ឃ ពាក្យរាស្រ្ត" បើមិនទាន់បានរៀន ទៅរៀនម្តងទៀត ទាំងច្បាប់សារគមនាគនម៍ ទាំងអក្សរសាស្ត្រជាតិ ហើយចាំមកផ្សាយម្តងទៀត កុំឲ្យខ្មាសក្មេង??? »៕


Telegram