DJ ក្តឹប ចេញមុខមកនិយាយពាក្យទាំងនេះ ហាក់បីចង់សំដៅទៅលើតារារ៉េប២រូប ដែលកំពុងDiss គ្នាក្នុងបណ្តាញសង្គម
សិល្បៈកម្សាន្ត
304

មហាជនពិតជាបានជ្រាបហើយពីសង្គ្រោះ នៃការDiss ឬក៏រ៉េប ឌឺដងដាក់គ្នាទៅវិញទៅមក របស់តារារ៉េបល្បី២រូប ក្នុងបណ្តាញសង្គម ដែលកំពុងជាប្រធានបទជជែកគ្នាយ៉ាងក្តៅគគុកក្នុងបណ្តាញសង្គម ។

ស្រាប់តែនៅសុខៗ DJ ក្តឹប ដែលគ្រប់គ្នាបានស្គាល់ថា ជាតារារ៉េបម្នាក់ មានបទពិសោធន៍ច្រើនឆ្នាំទៅហើយនោះ បានចេញមុខមកនិយាយពាក្យទាំងនេះចេញមក ហាក់បីចង់សំដៅទៅលើអ្នកទាំង២នាក់ ។

ក្នុងនោះ យោងតាមការបង្ហោះ របស់ DJ ក្តឹប បានសរសេរថា « ភាពល្បីល្បាញជោគជ័យ វាមិនអាចគង់វង្យឋិតថេរនោះទេ ប្រសិនបើប្អូនៗមិនចេះថែរក្សា។ ដូច្នេះ!ការភ្លេចខ្លួន បូកជាមួយនឹងភាពជោគជ័យ នៃមហិច្ឆតាក្នុងភាពយុវវ័យ វានឹងពាំនាំអារម្មណ៍របស់ប្អូនៗ ឈានជើងដើរទៅរកភាពអំនួត ដោយមិនដឹងខ្លួន (ព្រោះកំហឹង ការខឹង និងការចង់ឈ្នះចាញ់) ហើយនៅក្នុងសំណេរ១នេះបងចង់ដាស់ តឿនឲ្យប្អូនៗចងចាំថា ដោយសារតែបងធ្លាប់ក្មេង តែប្អូនៗមិនធ្លាប់ចាស់ ទើបបងសង្ឃឹមថា ក្រោយពេលប្អូនៗបានស្គាល់ខ្លួនឯងកាន់តែច្បាស់ ប្អូនៗនឹងផ្លាស់ប្ដូរផ្នត់គំនិត ផ្លាស់ប្តូរ ការគិត រួចហើយរិះរកវិធីរួបរួមគ្នា ដើម្បីលើកស្ទួយវិស័យតន្រ្តីបទចម្រៀងខ្មែរ អោយអាចស្គាល់ពាក្យថា:"កម្មសិទ្ធិបញ្ញា" ពេលលេញផងណាប្អូន​ ដោយក្តីគោរពពីបង K.D.E.P ក្មេងស្រលាញ់ការតែងនិពន្ធ » ។

សារមួយនេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ជឿជាក់ថា DJ ក្តឹប ហាក់ចង់សម្តៅទៅលើ ប្អូនៗអ្នករ៉េបជំនាន់ក្រោយ ដែលកំពុងផ្ទុះការDiss ដាក់គ្នានៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ ៕


Telegram