ប្រិយមិត្តបានជ្រាបហើយ កន្លងមក អ្នកនាង សួន ចន្ថា ដែលជាតារាចម្រៀង ចាស់វស្សា ពោរពេញដោយសមត្ថភាព ធ្លាប់បានទម្លាយថា ស្វាមីរបស់អ្នកនាង មានជំងឺទឹកនោមផ្អែម ។
ស្រាប់តែថ្មីៗនេះ អ្នកនាង សួន ចន្ថា បានទម្លាយថា រាល់ថ្ងៃអ្នកនាង ហត់ណាស់ ត្រូវដើរច្រៀងតាមហាងពេលយប់ ដើម្បីរកលុយព្យាបាលជំងឺប្តី ។
ក្នុងនោះ យោងតាមផេក សិល្បករកម្ពុជា របស់លោក អ៊ឹម ជីវ៉ា បានសរសេរទាំងស្រុងថា« ការពិតជីវិតបងស្រី សួន ចន្ថា អ៊ីចឹងសោះ គឺអាណិតគាត់ណាស់ ដើច្រៀងតាមហាងពេលយប់ ដើម្បីរកលុយព្យាបាលជំងឺប្តី ពេលលឺគាត់និយាយគឺអាណិតណាស់ គាត់ថាអូនហើយពេលខ្លះបងខ្វះខាតសុខចិត្តលួចយំម្នាក់ឯងមិនអោយអ្នកណាដឹងឡើយ គេឃើញបងសប្បាយថាធាតុពិត បងហត់ណាស់ប្អូនអើយមបងចាស់ហើយ បងក៏ចង់សម្រាកដែរ តែបើបងឈប់ច្រៀងផងបងមានលុយមកពីណា បងលាក់រឿងនេះយូហើយ ហ៊ឺម ឆ្ងល់ណាស់គាត់ល្បីយូហើយ ហេតុអីឃើញច្រៀងតាមហាងរាល់យប់មិនឈប់សោះ ការពិតចឹងសោះ អាណិតគាត់ណាស់ »។