ប្រិយមិត្តពិតជាបានជ្រាបហើយ ពីបញ្ហាបែកធ្លាយសាច់ភ្លេង របស់ តារារ៉េប Vannda ទៅដល់ដៃអ្នកទី៣ ដែលជាអ្នកនៅក្បែរខ្លួន ដែលលោក សង្ហារ អាណិតខំឲ្យរៀន ឲ្យសូត្រគ្រប់បែបយ៉ាង ចុងក្រោយក៏ចាក់លោកសង្ហារពីក្រោយខ្នង ធ្វើឲ្យ Vannda និង សង្ហា ឈឺចិត្តមិនស្ទើរ ។
ក្រោយមកគេឃើញមាន មតិខ្លះ បានលើកឡើងយល់ខុសទៅលើ សង្ហារ ជាបន្តបន្ទាប់ ដែលជាហេតុ ធ្វើឲ្យ សង្ហារ ហាក់មានអារម្មណ៍បាក់ទឹកចិត្តខ្លាំង។
ក្នុងនោះ យោងតាមការបង្ហោះរបស់ All3rgy - អលជ្ជី បានសរសេរទាំងស្រុងថា « ខ្ញុំមិនដែលចង់ ហើយក៏មិនដែលបានបញ្ចេញមតិអ្វី នៅក្នុងបណ្ដាញសង្គមទេ ព្រោះតែគិតថាខ្ញុំជាសិល្បៈករម្នាក់ ត្រូវធ្វើជាគំរូដល់មហាជន នឹងអ្នកគាំទ្ររបស់ខ្ញុំទាំងអស់។ ខ្ញុំពិតជាទទួលយកមិនបាននៅពេលដែល ឃើញការចោទប្រកាន់ទាំងគ្មានហេតុផល នឹងព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ពីសំណាក់មនុស្សមួយចំនួន នឹងPage សារព័ត៌មានជាច្រើនផ្សេងទៀត។ ខំវែកញែក ខំសន្និដ្ឋានសព្វគ្រប់ទាំងមិនដឹងថា
ស្គាល់ពួកខ្ញុំពីពេលណា ធ្លាប់ជួប ធ្លាប់ស្និទ្ធស្នាល ធ្លាប់រស់នៅដឹងចិត្តថ្លើមពីពួកខ្ញុំប៉ុណ្ណា។ ហេតុអីដឹងច្បាស់ម្ល៉េះ!?
បញ្ហារបស់ពួកខ្ញុំ នៅក្នុងចង្កោមពួកខ្ញុំ ដោះស្រាយនៅក្រោមដំបូលផ្ទះពួកខ្ញុំ ដូច្នេះមានតែពួកខ្ញុំទើបដឹងរឿងនេះច្បាស់។ មូលហេតុដែលពួកយើងមិនបង្ហាញមុខជនទី៣ ដែលធ្វើអោយបែកធ្លាយបទចម្រៀងទាំងអស់នោះ ដោយសារតែគោលបំណងតែមួយគត់ គឺចង់រក្សាសុវត្ថិភាពដល់ក្មេងម្នាក់នោះ តែមិននឹកស្មានថាបំណងល្អ ត្រូវបានសងត្រលប់មកវិញដោយការចោទប្រកាន់
យ៉ាងដូចច្នេះទេ។« ណុំ ចាន់រតនៈ» ជារៀមច្បងទាំងក្នុងការងារ ជាបងប្រុស និងជាអ្នកដែលតែងឲ្យដំបូន្មានខ្ញុំ
គាត់ធ្លាប់និយាយមិនខុស «មិនបាច់ទាមទារអ្នកណាឲ្យមកជឿយើងទេ ត្រឹមមានអ្នកក្បែរខ្លួនជឿ និង យល់ គឺគ្រប់គ្រាន់»។
ដូច្នេះមានតែសុំចិត្ដអ្នកទាំងគ្នា ឈប់ចោទប្រកាន់និង ស្មានតាមគំនិតអវិជ្ជមានរបស់អ្នកទាំងអស់គ្នា មកលើគាត់ទៀតទៅ។
អរគុណ » ។
ជុំវិញការបង្ហោះនេះ គឺឃើញមានអ្នកគាំទ្រជាច្រើនចូលទៅខមិន លើកទឹកចិត្តដល់លោក « ណុំ ចាន់រតនៈ» ហៅ សង្ហារ ជាច្រើនផងដែរ ៕