លោក ខាត់ ចំរើន ធ្វើឲ្យមហាជនជាច្រើនហូរទឹកភ្នែក ក្រោយឃ្លីបកាលពីនៅមានជីវិត ហើយកំពុងមានជំងឺធ្ងន់ធ្ងរ បាននិយាយថា បាទខ្ញុំទើបតែអាយុ ៤០ ជាងទេប៉ុន្តែខ្ញុំចង់រស់តទៅទៀត ព្រោះកូនៗខ្ញុំនៅតូចណាស់ ) ដែលអ្នកនាង ខាត់ សុឃីម បងស្រីរបស់លោក បានបង្ហោះ ធ្វើឲ្យមហាជនរំជួលចិត្ត សោកសង្រេងគ្រប់គ្នា
សូមបញ្ជាក់ថា លោក ខាត់ ចំរើន បានទទួលមរណភាពនៅម៉ោង៥ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអ្នកនាងខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែកថា មុនលាចាកលោកទៅ ប្អូនប្រុសអ្នកនាង តែងតែផ្តាំបណ្តាំ ចង់និយាយអីលាបង តែអ្នកនាងតែងតែហាម កុំឲ្យនិយាយអាក្រក់ មិនបាច់ផ្តាំ អ្នកនាងមិនចង់ស្តាប់ ព្រោះអ្នកនាងជាបង ខាត់ចំរើន ជាប្អូនត្រូវតែនៅឲ្យបានយូរជាងបង តែចុងក្រោយលោកក៏លាចាកលោក ចោលកូន៣នាក់តូចៗ ស្រី១ ប្រុស២នាក់ឲ្យនៅកំព្រា ។
តាមការរៀបរាប់របស់ភរិយា លោក ខាត់ ចំរើន បានបញ្ជាក់ថា លោក ខាត់ ចំរើន កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨២ ដោយបានសាងគ្រួសារជាមួយភរិយាអស់រយៈពេល១៧ឆ្នាំ មានកូន៣នាក់ កូនបងអាយុ១៣ឆ្នាំ កូនទី២ អាយុ១២ឆ្នាំ និងកូនពៅ អាយុ៩ឆ្នាំ លោកស្រឡាញ់ប្រពន្ធកូនណាស់ ។ មុនពេលកើតហេតុ ប្តីគាត់និងគាត់បានធ្វើដំណើរទៅស្គន់ ដើម្បីត្រៀមទៅកាត់សក់មង្គលការឲ្យគេ តែបែរជាកើតអាការៈធ្វើទុក្ខ ទើបគាត់ជាប្រពន្ធដឹកប្តី បញ្ជូនទៅមន្ទីរពេទ្យ ដោយមានកូនៗ៣នាក់នៅជាមួយ តែអកុសលប្តីគាត់ផុតតែម្តងពេលមកដល់មន្ទីរពេទ្យ ។
អ្នកនាង សំ ប៉ូលីដា និងអ្នកនាង ប៉ុមពុយ ដែលជាសិល្បៈកតារាកំប្លែងជើងចាស់ ដែលមានទេពកោសល្យ បានសម្តែងអារម្មណ៍ថា (ដាក់វីដេអូ)
ពេលនេះសពរបស់លោក ខាត់ ចំរើន កំពុងធ្វើបុណ្យតាមប្រពៃណី នៅឯគេហដ្ឋាន ហើយនេះជាលេខកុង ABA 069 342223 Prak Phally ភរិយាលោកខាត់ ចំរើន បើសិនជាពុកម៉ែបងប្អូនចង់ចូលបុណ្យគាត់អាចធ្វើការផ្ញើមកតាមរយៈលេខ ABA ភរិយាគាត់បាន។ សូមចូលរួមរំលែកទុក្ខផង ៕