នោះ! G-Devith ប្រគល់ឲ្យមេធាវីធ្វើការតាមច្បាប់ បើក្រុមហ៊ុនមួយមិនសុំទោសខ្លួន ក្រោយចោទប្រកាន់គ្មានភស្តុតាងច្បាស់លាស់ ចំពោះបញ្ហាបែកសាច់ភ្លេង!
សិល្បៈកម្សាន្ត
745

ប្រិយមិត្តពិតជាបានជ្រាបហើយ ជុំវិញបញ្ហាបែកសាច់ភ្លេង របស់តារាចម្រៀងរ៉េប ២ដួង កាលពីពេលកន្លងមក ។

ក្នុងនោះ គឺហាក់សង្កេតឃើញ ភាគីផលិតកម្មម្ខាង បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសចាត់វិធានការតាមច្បាប់ ជុំវិញករណីនេះ ហើយកាលពី២ថ្ងៃមុន គេក៏ឃើញ លោក ងួន ចាន់ដេវីត បានបង្ហោះទាំងស្រុងថា « ថ្ងៃនេះខ្ញុំមានកិត្តិយសបានជួបជាមួយលោកគ្រូថ្នាក់ដឹកនាំនិងសហការីនៃ ក្រសួង វប្បធម៌ និង វិចិត្រ សិល្បៈ

ដំណើរឆ្ពោះទៅកាន់ភាពរីកចម្រើននៃវិស័យតន្រ្តីសម័យបុរាណ ។

ការលើកលែងអោយអ្នកដ៏ទៃប្រៀបបីដូចជាការលើកលែងអោយខ្លួនឯង , ការពិតសច្ចៈទៀងត្រង់មិនមានអ្វីអាចបំបែកបានឡើយ » ។

ដោយឡែក កាលពីម្សិលមិញនេះ គឺឃើញ តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត បានចេញសេចក្តីជូនដំណឹង ជម្រាបជូនចំពោះសាធារណជនជាទីស្រឡាញ់ និងមហាជនជាទីគោរព ឲ្យដឹង ជុំវិញការមតិមួយចំនួន ចោទប្រកាន់លោកជាហូរហែរ ទាំងគ្មានមូលដ្ឋានច្បាស់លាស់ គ្មានភស្តុតាង ឬសាក្សីត្រឹមត្រូវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរ ដោយមានខ្លឹមសារទាំងស្រុងថា ៖


Telegram