សម្ដេចតេជោ ហ៊ុន សែន អរគុណរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលបានផ្តល់កែវភ្នែកនិងការពិនិត្យព្យាបាលរយៈពេលកន្លងមក ក៏ដូចជាពេលនេះ
ព័ត៌មានជាតិ
467

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានសម្ដែងនូវការអរគុណចំពោះរដ្ឋាភិបាល និងគ្រូពេទ្យជប៉ុន ដែលបានផ្តល់កែវភ្នែក និងការពិនិត្យព្យាបាលរយៈពេលកន្លងមក ក៏ដូចជាពេលនេះ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោបានសរសេរថា៖ «ខ្ញុំកំពុងធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញ បន្ទាប់ពីបានផលិតកែវភ្នែកសប្បនិមិត្តចំនួន៥គ្រាប់សម្រាប់ប្រើរយៈពេល១០ឆ្នាំខាងមុខទៀត។ សូមអរគុណរដ្ឋាភិបាលនិងគ្រូពេទ្យជប៉ុន ដែលបានផ្តល់កែវភ្នែកនិងការពិនិត្យព្យាបាលរយៈពេលកន្លងមកក៏ដូចជាពេលនេះ»។ សម្ដេចតេជោក៏សូមអរគុណឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វីមីអូ គីស៊ីដា ដែលបានទទួលជួបសន្ទនាជាមួយខ្ញុំកាលពីថ្ងៃម្សិលម៉ិញដើម្បីពង្រឹងនូវចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុនឱ្យកាន់តែរឹងមាំថែមទៀត៕ ប្រភព៖ ក្រសួងព័ត៍មាន

 


Telegram